ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនត្រូវការ ៣៧ពាន់​លាន​ដុល្លារ​ ពីជំនួយ​ខាង​ក្រៅ​សម្រាប់ ចំណាយ​យោធាឆ្នាំ​ក្រោយ

AFP

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ធនាគារជាតិនៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ហើយថាអ៊ុយក្រែន នឹងត្រូវការយ៉ាងហោចណាស់កញ្ចប់ហិរញ្ញវត្ថុ ជំនួយពីខាងក្រៅប្រមាណជា ៣៧ពាន់លានដុល្លារ ដើម្បីមកទប់ទល់នឹងចំណាយ យោធានៅក្នុងឆ្នាំក្រោយ។

មន្ត្រីជាន់ខ្ពស់របស់ ធនាគារជាតិអ៊ុយក្រែនបានអះអាងថា៖ ការគាំទ្ររបស់អន្តរជាតិនឹង នៅតែមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ របស់អ៊ុយក្រែនទាំងមូលនៅក្នុង រយៈពេលឆ្នាំប៉ុន្មានខាងមុខនេះ។

មន្ត្រីរូបនេះក៏បានសង្កត់ធ្ងន់ដែរ ទៅលើតម្រូវការសម្រាប់អ៊ុយក្រែន ក្នុងការបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF ផងនិងដៃគូបរទេសផ្សេងទៀតផង ដើម្បីបន្តទទួលបានជំនួយទាំងនោះ។

គួរឲ្យដឹងដែរថា ចាប់តាំងពីដើមឆ្នាំនេះមក អ៊ុយក្រែនបានទទួលជំនួយអន្តរជាតិប្រហែល ២៧ពាន់លានដុល្លារ មកហើយដែលអនុញ្ញាតឱ្យខ្លួន បង្កើនទុនបម្រុងបរទេសដល់ កម្រិតខ្ពស់បំផុតគ្រប់ពេលឬប្រមាណទៅដល់ ៣៩ពាន់លានដុល្លារ គិតនៅត្រឹមចុងខែមិថុនា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top