ព័ត៌មានជាតិ

គ.ជ.ប បានទទួលស្បោង និងកញ្ចប់ នឹងឈានទៅពិនិត្យ-ផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវលទ្ធផលបោះឆ្នោត

រូបភាព៖ គ.ជ.ប

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្បោង “ឃ” និងកញ្ចប់ “ឃពិសេស” ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀត ពីគណៈកម្មាការរាជធានី-ខេត្តរៀបចំបោះឆ្នោតទាំង២៥ ជាបណ្តើរ”ហើយ ។

ការទទួលនេះ បានធ្វើឡើងតាំងពីថ្ងៃ២៧ កក្កដា ហើយបន្តធ្វើដល់ថ្ងៃ២៩ កក្កដា ។ ២៩ កក្កដា ស្អែកនេះ ក៏ជាពេលវេលាកំណត់របស់គ.ជ.ប ដើម្បីធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពី ភាពត្រឹមត្រូវលើលទ្ធផលបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត កាលពីថ្ងៃ២៣ កក្កដា ។ នេះបើតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប នាថ្ងៃ២៧ កក្កដា ៕

To Top