សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានយល់ព្រមនៅក្នុង ការសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កាលពីថ្ងៃព្រហស្បតិ៍ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសជិតខាងក្នុងការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតវីរុសឆ្លងវីរុសប្រល័យលោកកូរ៉ូណានេះ។
អ្នកនាំពាក្យ Cheong Wa Dae លោក Kang Min-seok បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ថ្នាក់ដឹកនាំទាំងពីរក៏បានយល់ព្រម ចែករំលែកបទពិសោធន៍គ្លីនិក ដែលពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្ថែមពីលើភាពជាដៃគូជិតស្និទ្ធ រវាងអាជ្ញាធរដាច់ដោយឡែកផងដែរ។
លោកប្រធានាធិបតី ស៊ី បានស្នើឱ្យចែករំលែក ទិន្នន័យគ្លីនិកបែបនេះ ដែលលោកបានលេីកឡេីងថាប្រទេសចិន បានប្រមូលតាមរយៈការប្រយុទ្ធ រយៈពេលមួយខែរបស់ខ្លួនប្រឆាំងនឹង មេរោគ កូវីដ- ១៩ ៕
ដោយ ឈូក បូរ៉ា