ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា បុគ្គលិកយោធាចំនួន៤នាក់បានបាត់ខ្លួន ក្រោយពីមានហេតុការណ៍ធ្លាក់ ឧទ្ធម្ភាគចក្រយោធាអូស្ត្រាលី១គ្រឿង ដោយបានធ្លាក់ចូលទៅក្នុងទឹកក្បែរកោះ Lindeman នៃឆ្នេរសមុទ្រ Queensland អស់រយៈពេលពេញ១យប់ ។
ក្រសួងការពារជាតិអូស្ត្រាលី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ឧទ្ធម្ភាគចក្រ MRH-90 Taipan របស់កងទ័ពអូស្ត្រាលីបានចូលរួម ក្នុងសកម្មភាពហ្វឹកហ្វឺននាពេលយប់ ដែលជាផ្នែកមួយនៃសមយុទ្ធ Talisman Saber ឆ្នាំ២០២៣ ដែលជាសមយុទ្ធយោធារួមគ្នា ទ្វេភាគីរវាងអូស្ត្រាលី និងសហរដ្ឋអាមេរិក នៅគ្រាដែលឧទ្ធម្ភាគចក្រ ត្រូវបានគេរាយការណ៍ថា បានបាត់កាលពីយប់ថ្ងៃសុក្រ ។
នាវិកចំនួន៤នាក់នៅលើ យន្តហោះនៅពេលកើតហេតុ ហើយបច្ចុប្បន្នកំពុងបាត់ខ្លួននៅឡើយ ។
ក្រសួងខាងលើបានឲ្យដឹងថា យន្តហោះរុករក និងជួយសង្គ្រោះយោធា និងស៊ីវិល និងនាវាមុជទឹក បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅកន្លែងកើតហេតុ ហើយក្រុមគ្រួសាររបស់បុគ្គលិក ដែលរងផលប៉ះពាល់ត្រូវបានជូនដំណឹង ដល់ពួកគេឲ្យបានដឹងរួចហើយដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា