ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអាមេរិក កូរ៉េខាងត្បូង ជប៉ុន គ្រោងបើកកិច្ចប្រជុំកំពូល នៅថ្ងៃទី១៨ ខែសីហា

ប្រភព ៖ Kyodo

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគីជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែសីហា ខណៈដែលលោកព្យាយាមធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសអាស៊ីទាំងពីរលើបញ្ហាកូរ៉េខាងជើង និងបញ្ហាសំខាន់ៗផ្សេងទៀត។

យោងតាមសេតវិមានបានឱ្យដឹងថា ជំនួបកំពូលរវាងលោក ចូ បៃដិន នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នឹងធ្វើឡើងនៅឯជំរំប្រធានាធិបតី Camp David ក្នុងរដ្ឋម៉ារីឡេន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “កិច្ចប្រជុំកំពូលនេះនឹងជំរុញ ឱ្យមានចក្ខុវិស័យត្រីភាគីរួមគ្នាមួយ សម្រាប់ការដោះស្រាយបញ្ហា ប្រឈមផ្នែកសន្តិសុខ ពិភពលោក និងក្នុងតំបន់ ការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើច្បាប់ និងការជំរុញវិបុលភាពសេដ្ឋកិច្ច”។

ផែនការសម្រាប់កិច្ចប្រជុំកំពូលបីផ្លូវនេះ ត្រូវបានប្រកាស នៅពេលដែលកូរ៉េខាងជើង កំពុងបង្ហាញសញ្ញា នៃការអត់ធ្មត់ក្នុងការបាញ់ សាកល្បងមីស៊ីលផ្លោង របស់ខ្លួន ដើម្បីផ្គើននឹងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ រួមទាំងកាំជ្រួចអន្តរទ្វីប ឥន្ធនៈរឹងនៅក្នុងខែមេសា និងមុននេះនៅក្នុង ខែកក្កដា។

មីស៊ីល ICBMs ដែលដំណើរការ ដោយឥន្ធនៈរឹងអាចបង្កការគំរាមកំហែងកាន់តែធំដល់ដីគោករបស់សហរដ្ឋអាមេរិក ដោយសារតែការផ្ទុកឥន្ធនៈរាវ មុនពេលបាញ់បង្ហោះ គឺមិនចាំបាច់ ដែលបង្កើនល្បឿន ពេលវេលានៃការបាញ់ ដែលបានគ្រោងទុក និងធ្វើឱ្យពិបាកក្នុងការរកឃើញ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top