ព័ត៌មានអន្តរជាតិ

សមាជិកណាតូ៖ គ្មានពេលណាដែលល្អបំផុត ដើម្បីចរចាសន្តិភាពនៅអ៊ុយក្រែន ជាងបច្ចុប្បន្នឡើយ

រូបភាពពី៖​ AFP

បរទេស៖លោករដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រី Peter Szijjarto កាលពីថ្ងៃសុក្រម្សិលមិញនេះបានលើកឡើងថាលក្ខខណ្ឌទាំងឡាយសម្រាប់ការចរចាបញ្ចប់ជម្លោះនៅអ៊ុយក្រែននឹងអូសបន្លាយកាន់តែអាក្រក់ឡើងហើយគ្មានពេលណាដែលសាកសមពិភាក្សាបំផុតជាងបច្ចុប្បន្នឡើយ។

យោងតាមការចេញផ្សាយរបស់ RT នៅពេលនេះភាគីខាងរុស្សីពានបង្ហាញជំហត្រៀមខ្លួនរួចជាស្រេចក្នុងការស្វែងរកដំណោះស្រាយផ្នែកកាទូតចំពោះវិបត្តិប៉ុន្តែបែរជាបានទទួលរងនូវការបដិសេធពីសំណាក់សហរដ្ឋអាមេរិកនិងអង្គការណាតូដែលជាអ្នកផ្គត់ផ្គង់និងគាំទ្រអាវុធឲ្យអ៊ុយក្រែននោះទៅវិញ។

លោក Szijjarto បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ បន្ទាប់ពីជំនួបរបស់គាត់ជាមួយរដ្ឋមន្ត្រីការបរទេសតួគី លោក Hakan Fidan ដោយបញ្ជាក់ថានឹងមិនមានលក្ខខណ្ឌណាដេលល្អប្រសើរជាងការចរចាសន្តិភាពនាពេលនេះទេ។

លោកក៏បានបន្ថែមទៀតដែរថា៖ស្ថានភាពកាលថ្ងៃម្សិលមិញគឺប្រសើរជាងថ្ងៃនេះ ហើយស្ថានភាពនៅថ្ងៃស្អែកនឹងអាក្រក់ជាងថ្ងៃនេះទៅទៀត៕ ប្រែសម្រួល៖ស៊ុនលី

To Top