ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសលោក ជា ចាន់តូ។
សូមរំលឹកថា មុនទទួលបានការតែងតាំងជា អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា, លោកស្រី ជា សិរី ជាអគ្គទេសាភិបាលរង ធនាគារជាតិ ។ លោកស្រីក៏ត្រូវគេដឹងថា ជាកូនស្រីលោក ជា ចាន់តូផងដែរ ៕