ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី ចាប់ផ្តើមកក្រើកឡើង នៅភាគខាងកើត នៃប្រទេសឥណ្ឌូនេស៊ី

ប្រភព ៖AFP

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា កាលពីល្ងាចថ្ងៃសៅរ៍គ្រោះរញ្ជួយដីកម្រិត៥រ៉ិចទ័រ បានវាយប្រហារខេត្ត Maluku ខាងជើង ដែលស្ថិតនៅ ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី ។

ទីភ្នាក់ងារនេះបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង១៨និង១៩នាទីម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង១១និង១៩នាទីម៉ោងសកល ជាមួយនឹងចំណុចកណ្តាល របស់វានៅចម្ងាយ២១គីឡូម៉ែត្រ ស្ថិតនៅភាគពាយព្យ នៃ East Halmahera Regency និងជម្រៅ៥១គីឡូម៉ែត្រ ស្ថិតនៅក្រោមដី ។

ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា គ្រោះរញ្ជួយដីមិនមានសក្តានុពលអាចបង្ក ជារលកយក្សស៊ូណាមិនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top