បរទេស៖ កងកម្លាំងយោធានៃប្រទេសរុស្សី បានធ្វើការរឹបអូសបានរថយន្តយោធា ផលិតនៅក្នុងប្រទេសស៊ុយអែតប្រភេទ CV90 នៅក្នុងសមរភូមិប្រយុទ្ធជាមួយនឹង ប្រទេសអ៊ុយក្រែនហើយរូបភាព និងវិដេអូត្រូវបានបង្ហាញតាមវិដេអូ លើបណ្តាញសង្គមផងដែរ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារថយន្តយោធា របស់ស៊ុយអែតនេះត្រុវបានវាយប្រហារ ដោយគ្រាប់រ៉ូក្កែតចល័តបាញ់ ចេញដោយយោធាហើយជាលទ្ធផល មេបញ្ជាការម្នាក់ត្រូវបានសម្លាប់ ខណៈដែលកងកម្លាំងផ្សេងទៀត នៅក្នុងរថយន្តយោធានេះ បានគេចខ្លួនចេញបាត់។
CV-90 គឺជាត្រកូលនៃរថយន្តប្រយុទ្ធ ដែលបានបម្រើការជាមួយ កងទ័ពស៊ុយអែតតាំងពីឆ្នាំ ១៩៩៣មកម្ល៉េះហើយពួកវា ត្រូវបានបំពាក់ដោយកាំភ្លើងទំហំ ៤០មីលីម៉ែត្រ និងមានពាសដែកដែល អាចទប់ទល់នឹងការបាញ់កាំជ្រួច ទំហំបានត្រឹមតែ ៣០មីលីម៉ែត្រប៉ុណ្ណោះ។
គួរឲ្យដឹងដែរថាប្រទេសស៊ុយអែត ដែលចង់ក្លាយជាសមាជិកណាតូ បាននិយាយថា ខ្លួនមានគម្រោងផ្គត់ផ្គង់ CV-90 ដល់អ៊ុយក្រែនក្នុងតាំងតែពីក្នុងខែមករា ហើយមកទល់នៅដើមខែកក្កដា ទើបរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បានប្រកាសថា រថយន្តទាំងនោះបានដឹកជញ្ជូន មកដល់ប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ ស៊ុន លី