កីឡា

គណៈប្រតិភូកីឡាចិន ទទួលបានមេដាយមាស ចំនួន៩គ្រឿង នៅថ្ងៃទី៣០ខែកក្កដា ដែលឈរនៅលេខរៀងទី១ ក្នុងតារាងមេដាយមាស នៃការប្រកួតកីឡាសកលវិទ្យាល័យ ពិភពលោកក្រុងChengdu

ថ្ងៃទី៣០ខែកក្កដា គណៈប្រតិភូកីឡាចិន ទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ ក្នុងការប្រកួតកីឡាសកលវិទ្យាល័យ ពិភពលោកក្រុងChengdu ដោយទទួលបានមេដាយមាស ចំនួន៩គ្រឿងក្នុងមួយថ្ងៃ ។ គិតរហូតដល់ថ្ងៃទី៣០ ខែកក្កដា តាមម៉ោងក្រុងប៉េកាំង គណៈប្រតិភូកីឡាចិន បានឈរ នៅលេខរៀងទី១ ក្នុងតារាងមេដាយមាស និងតារាងមេដាយ ដោយទទួលបានមេដាយមាស ចំនួន១៣គ្រឿង មេដាយប្រាក់ចំនួន៤គ្រឿង និងមេដាយសំរឹទ្ធចំនួន៣គ្រឿង។

ផ្ទាំងពាណិជ្ជកម្ម

នៅកន្លែងប្រកួត នៃវិញ្ញាសាជាច្រើន ដូចជាកីឡាវាយកូនឃ្លីលើតុ បាល់បោះ វាយសី ក្បាច់គុននិងកីឡាកាយសម្ព័ន្ធជាដើម សុទ្ធតែអាចមើលឃើញ ទស្សនិកជនជាច្រើន ដែលពោរពេញទៅដោយភាព រាក់ទាក់កក់ក្តៅ មិនថាអត្តពលិក មកពីប្រទេសណា និងមិនថាឈ្នះឬចាញ់ ពួកគេសុទ្ធតែបានជួយ ស្រែកហ៊ោសាទរ ចំពោះការប្រកួត ដ៏អស្ចារ្យ របស់អត្តពលិកទាំងឡាយ ។ តាមការផ្សាយដំណឹងឱ្យដឹងថា ចាប់ពីបានដាក់លក់សំបុត្រ ដោយចែកជាដំណាក់ កាលនៅខែមិថុនាមក សំបុត្រចូលទស្សនាការ ប្រកួតនៃវិញ្ញាសានានា នៃការប្រកួតកីឡាសកលវិទ្យាល័យ ពិភពលោកក្រុងChengdu ទទួលប្រជាប្រិយភាពយ៉ាងខ្លាំង អ្នកក្រុងជាច្រើនសប្បាយរីករាយ ដោយសារអាចទិញបានសំបុត្រ ចូលទស្សនាការប្រកួតកីឡា សកលវិទ្យាល័យពិភពលោក ៕
(វិទ្យុមិត្តភាពកម្ពុជាចិន )

To Top