ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ មន្ទីពេទ្យគន្ធបុប្ផា បានជួយសង្រ្គោះជីវិតកុមារីអាយុ៩ឆ្នាំម្នាក់ដោយប្រើប្រាស់ឈាមប្លាស្មារហូតដល់១៦ប្លោក។
តាមរយៈគេហទំព័រហ្វេសប៊ុក របស់ មូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទី៣១ កក្កដា បានឱ្យដឹងថា សូមប្រុងប្រយ័ត្នជំងឺគ្រុនឈាមនៅរដូវវស្សា។ មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផាកុមារី៩ឆ្នាំរូបនេះ មានស្ថានភាពធ្ងន់ធ្ងរបំផុត រហូតត្រូវធ្វើការព្យាបាលទៅ ៤៨ម៉ោងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។
ប្រភពដដែល បានបញ្ជាក់ថា ការជួយសង្រ្គោះជីវិតកុមារី៩ឆ្នាំរូបនេះ ក៏ដូចជាកុមាររាប់ពាន់នាក់ដ៏ទៃទៀតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាពីមាត់ទ្វារមច្ចុរាជ ត្រូវបានធ្វើឡើងដោយឥតគិតថ្លៃ និងមិនមានការរើសអើងនោះឡើយ។
លេីសពីនេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានអំពាវនាវដល់សប្បុរសជន នានាចូលរួមបរិច្ចាគនូវថវិកា ដើម្បីរួមគ្នាសង្រ្គោះជីវិតកុមារជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ តំណខាងក្រោមនេះ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕