ព័ត៌មានអន្តរជាតិ

ISIS អះអាងថា ជាអ្នកនៅពីក្រោយ ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថាន

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ក្រុមជ្រុលនិយមអ៊ីស្លាម ISIS បានចេញមកអះអាងថា ខ្លួនគឺជាអ្នករៀបចំផែនការបំផ្ទុះដោយគ្រាប់បែកអត្តឃាតនៅក្នុងខេត្ត Khyber Pakhatunkhwa កាលពីពេលថ្មីៗកន្លងមកនេះ។

ក្រុមដែលត្រូវបានស្គាល់ឈ្មោះថាហៅកាត់ថា ISIS-K បានប្រកាសសំដៅហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទដែលក្នុងនោះប៉ូលីសប៉ាគីស្ថាន ក៏មានការសង្ស័យថាមានការជាប់ពាក់ព័ន្ធជាមួយនឹងក្រុមតាលីបង់ផងដែរ។

គួរឲ្យដឹងដែរថាមនុស្សប្រហែល ១០០០ នាក់បានស្ថិតនៅក្នុងទីតាំងមួយក្នុងទីក្រុង Khar នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកបានបំផ្ទុះអាវកាក់អត្តឃាតរបស់គាត់ ដែលផ្ទុកទៅដោយគ្រាប់បែកនៅជិតឆាកដែលមេដឹកនាំ JUI Fazal-ur-Rehman ដែលគ្រោងនឹងឡើងថ្លែងការណ៍។

គិតត្រឹមល្ងាចថ្ងៃចន្ទនេះចំនួន នៃអ្នកបាត់បង់ជីវិតមានការកើនឡើងទៅដល់៥៤នាក់ដែលក្នុងនោះ២៣នាក់មានអាយុក្រោម១៨ឆ្នាំ៕ ប្រែសម្រួល៖ស៊ុនលី

To Top