ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ចាត់ទុកថាក្រុមទាហាន ស៊ីឈ្នួល Wagner គឺជាការគម្រាម កំហែង ដ៏គ្រោះថ្នាក់បំផុត

ប្រភព៖AFP

បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេសប៉ូឡូញ បានថ្លែងប្រាប់ក្រុមអ្នកកាសែត កាលពីថ្ងៃម្សិលមិញថា សកម្មជនប្រយុទ្ធ របស់ក្រុមទាហាន ស៊ីឈ្នួល Wagner ដែលឆ្លងកាត់ តំបន់ព្រំដែន ដាច់ខាត នឹងត្រូវជួបជាមួយនឹងក្រុមទាហាន អាមេរិកនិង ប៉ូឡូញជាមិនខាន។

យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាក្រុមប្រយុទ្ធរបស់ Wagner ជាច្រើនពាន់នាក់បានឆ្លង កាត់ទៅកាន់ប្រទេស បេឡារូស កាលពីជាងមួយខែមុន ក្រោមកិច្ចព្រមព្រៀង ដើម្បីបញ្ចប់រដ្ឋប្រហារដោយយោធា ប្រឆាំងប្រទេសរុស្សី។

ប្រភពដដែលបានឲ្យដឹងទៀតដែរថារដ្ឋាភិបាលទីក្រុង Warsaw បានចាត់ទុកក្រុម Wagner គឺជាការគម្រាមកំហែងយ៉ាងខ្លាំងចំពោះសន្តិសុខប្រទេសដូច្នេះយោធាសរុបចាប់ពី១៧២០០០នាក់ទៅដល់៣០០០០០នាក់ត្រូវបានដាក់ពង្រាយ។

មន្ត្រីជាន់ខ្ពស់ប៉ូឡូញ បានព្រមានបែបនេះថា ៖ ខ្ញុំ​ចង់​រំលឹក​អ្នក​ថា យើង​មាន​ទាហាន និង​មន្ត្រី​យោធាអាមេរិក​នៅ​ប៉ូឡូញ​រួច​ហើយមិនអាច អនុញ្ញាតឱ្យក្រុម Wagnerចូលមកបាននោះទេ ហើយពួកគេនឹងជួបមិនត្រឹមតែប៉ូឡូញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារ របស់អាមេរិកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

To Top