ព័ត៌មានជាតិ

គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ឲ្យពលរដ្ឋ តាមដងទន្លេស្រែពក និងសេសាន ប្រុងប្រយ័ត្នខ្ពស់

រូបភាព៖ ហ្វេសប៊ុក

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ រស់នៅតាមដងទន្លេស្រែពក និងទន្លេសេសាន នៃខេត្តរតនគិរី ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនានា ដែលអាចកើតឡើងជាយថាហេតុ ។

តាមរយៈសេចក្ដីអំពាវនាវគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា «ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលប៉ុន្មានថ្ងៃមកនេះ ធ្វើឲ្យទឹកទន្លេ មានការហក់ឡើង គួរឲ្យកត់សម្គាល់ ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាម ដកទន្លេស្រែពក ក្នុងស្រុកលំផាត់ ស្រុកកូនមុំ និងទន្លេសេសាន ក្នុងស្រុកអូយ៉ាដាវ ស្រុកអណ្ដូងមាស ស្រុកវើនសៃ និងស្រុកតាវែង នៃខេត្តរតនគិរី សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនានា ដែលអាចកើតឡើងជាយថាហេតុ»៕

To Top