ព័ត៌មានអន្តរជាតិ

លោក Putin ត្រៀមបំពេញ ទស្សនកិច្ចទៅកាន់ ប្រទេសតួកគី

ប្រភព៖ xinhua

បរទេស ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសដោយមិន បានបញ្ជាក់ច្បាស់ ពីពេលវេលាថាប្រធានាធិបតី រុស្សីលោក Vladimir Putin នឹងត្រូវធ្វើដំណើរមកបំពេញ ទស្សនកិច្ចក្នុងប្រទេសតួគីក្នុងពេលឆាប់ៗនេះ។

យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងដែរថាមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាតាមទូរស័ព្ទរួចទៅហើយ និងព្រមទាំងឈានទៅដល់ការព្រមព្រៀង ក្នុងការរៀបចំផែនការបំពេញ ទស្សនកិច្ចនេះផងដែរ។

ប្រភពដដែលបានបន្តទៀតថា ប្រធានាធិបតីទាំងពីរ ក៏នឹង អាចពិភាក្សាគ្នាទៅលើបញ្ហាជាច្រើនបូក រួមទាំងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលរដ្ឋាភិបាលទីក្រុងមូស្គូបានដកខ្លួន កាលពីខែមុននោះផងដែរ។

ក្នុង​អំឡុង​ពេល​ការ​សន្ទនា​ តាម​ទូរស័ព្ទនោះផងដែរ លោក Putin បាន​ពន្យល់​ថា ដោយ​សារ​អវត្តមាន​ នៃ​ការ​​អនុវត្តមួយ​ផ្នែករបស់​រុស្ស៊ីទៅលើ​កិច្ច​ព្រម​ព្រៀង​ គ្រាប់​ធញ្ញជាតិ វាបានធ្វើឲ្យការ​បន្ថែម​បន្ទាប់​បាន​បាត់បង់ ​អត្ថន័យអស់ទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top