បរទេស ៖ សហគមសេដ្ឋកិច្ច អាហ្វ្រិកខាងលិច ហៅកាត់ថា ECOWAS បានចាត់តាំងក្រុមការងារ សម្រុះសម្រួលមួយក្រុម របស់ខ្លួនហើយ ដើម្បីធ្វើដំណើរ ទៅកាន់ប្រទេសនីហ្សៀ ដើម្បីជួបជាមួយនឹងមេដឹកនាំយោធា ដែលបានធ្វើរដ្ឋប្រហារទំលាក់ ប្រធានាធិបតីស្របច្បាប់លោក Mohamed Bazoumកាលពីសប្តាហ៍មុន ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា បេសកកម្មនេះត្រូវបានដឹកនាំ ដោយអតីតមេដឹកនាំយោធាដ៏ល្បី របស់ប្រទេសនេហ្ស៊ីរីយ៉ាលោក Abdulsalami Abubakar ហើយកិច្ចប្រជុំនឹងធ្វើឡើង នៅក្នុងទីក្រុង Abuja ។
ក្នុងនោះផងដែរECOWAS បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើប្រទេសសមាជិក នីហ្សៀនេះដោយបានថែមទាំងព្រមានផ្តល់ សិទ្ធិប្រើប្រាស់កម្លាំង ប្រសិនបើមេដឹកនាំ យោធា បរាជ័យ ក្នុងការដោះលែង លោក Bazoum ដែលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យមកវិញ ក្នុងរយៈពេលប្រាំពីរថ្ងៃ ចាប់គិតបីថ្ងៃអាទិត្យកន្លងមកនេះ ។
គួរឲ្យដឹងដែរថា ខណៈដែលប្រទេសជាច្រើនបានថ្កោលទោស ចំពោះសកម្មភាពរដ្ឋប្រហារនេះប្រទេសរុស្ស៊ីនោះវិញ បានលើកទឹកចិត្តឲ្យមានការសន្ទនា ដោយលើកហេតុផលថា ការគំរាមកំហែង នៃការចូលរួមផ្នែកយោធា នឹងកាន់តែអាក្រក់ ជាងការដោះស្រាយ ស្ថានការណ៍ចំពោះមុខ៕
ប្រែសម្រួល៖ស៊ុនលី