ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន មានការសោកស្តាយយ៉ាងខ្លាំង និងច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះការផ្តល់ជំនួយយោធារបស់អាមេរិក សម្រាប់តំបន់តៃវ៉ាន់របស់ប្រទេសចិន និងបានធ្វើការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះភាគីសហរដ្ឋអាមេរិក។
អ្នកនាំពាក្យបានឲ្យដឹងថា “ការផ្តល់ជំនួយយោធារបស់សហរដ្ឋអាមេរិក សម្រាប់តំបន់តៃវ៉ាន់របស់ចិន បានរំលោភយ៉ាងធ្ងន់ធ្ងរលើ គោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីថ្លែងការណ៍រួមទាំង៣ របស់ចិន និងសហរដ្ឋអាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា”។
អ្នកនាំពាក្យបានឲ្យដឹងនៅពេលត្រូវបានសួរ ដើម្បីធ្វើអត្ថាធិប្បាយ ដែលគេហទំព័រសេតវិមាន បានប្រកាសកាលពីពេលថ្មីៗនេះថា អាមេរិកនឹងផ្តល់ជំនួយយោធាប្រមាណ ៣៤៥លានដុល្លារ សម្រាប់តំបន់តៃវ៉ាន់របស់ចិន។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា ទង្វើបែបនេះធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយចិន បដិសេធយ៉ាងដាច់អហង្ការ និងបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ។
ដោយកត់សម្គាល់ថាសំណួរតៃវ៉ាន់ គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន និងជាបន្ទាត់ក្រហមដំបូង ដែលមិនត្រូវឆ្លងកាត់នៅក្នុង ទំនាក់ទំនងប្រទេសចិន-អាមេរិក អ្នកនាំពាក្យរូបនេះបានលើកឡើងថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក គោរពយ៉ាងខ្ជាប់ខ្ជួននូវ គោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំង៣ រវាងចិន-អាមេរិក។
បញ្ឈប់ការបង្កើនទំនាក់ទំនង យោធាជាមួយតំបន់តៃវ៉ាន់ ឬបំពាក់អាវុធដោយមធ្យោបាយណាមួយ ឬក្រោមលេសអ្វីក៏ដោយ បញ្ឈប់ការបង្កើតកត្តា ដែលអាចបង្កើនភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ និងបញ្ឈប់ការយល់ឃើញ និងគាំទ្រការប៉ុនប៉ងរបស់អ្នកបំបែកខ្លួន ដើម្បីស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា “គ្មាននរណាម្នាក់មិនគួរ មើលស្រាលការប្តេជ្ញាចិត្ត ការដោះស្រាយ និងសមត្ថភាពរបស់ប្រជាជនចិន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើងនោះទេ” ៕
ប្រែសម្រួល ឈូក បូរ៉ា