ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ អបអរសាទរនិងគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ក្នុងឱកាស ព្រះមហាក្សត្រ ត្រាស់បង្គាប់ជា អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ ហិញ្ញត្ថុ ក្រសួងការពារជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ និងលោកជំទាវ បានសម្តែងនូវការអបអរសាទរនិងគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ក្នុងឱកាស ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ត្រាស់បង្គាប់ជា “អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ ហិញ្ញត្ថុ ក្រសួងការពារជាតិ”។

ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះ សូមគោរពជូនពរ ឲ្យការចូលការន់តំណែងថ្មីរបស់ ឯកឧត្តម ទទួលបានជោគជ័យគ្រប់ភារកិច្ច។

សូមបួងសួងដល់ វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សា និង ប្រោះព្រំប្រសិទ្ធពរជ័យ ឯកឧត្តម ឧត្តមសេនីយ៍ទោ និងលោកជំទាវ ព្រមទាំងក្រុម គ្រួសារជាទីស្រលាញ់ សូមជួប ប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

To Top