វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បានថ្លែងថា មិនមានទោសកំហុសអ្វីនោះទេ ចំពោះការចោទប្រកាន់ដែលថា លោកបានរៀបចំផែនការ ដើម្បីព្យាយាមបំផ្លាញ ដល់ការបោះឆ្នោតឆ្នាំ២០២០ របស់លោក នៅក្នុងអ្វី ដែលរដ្ឋអាជ្ញាអាមេរិកហៅថា ជាកិច្ចខិតខំប្រឹងប្រែង ដែលមិនធ្លាប់មានពីមុនមក ដោយប្រធានាធិបតីនៅគ្រានោះ ដើម្បីបំផ្លាញ សសរស្តម្ភ នៃលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ។
លោក Jack Smith ទីប្រឹក្សាពិសេស ដែលបានមើលការខុសត្រូវ លើការស៊ើបអង្កេតរបស់សហព័ន្ធ បានមើលឃើញពីជួរមុខ នៃបន្ទប់សវនាការនៅគ្រា ដែលលោក ត្រាំ បានចូលផ្តល់ចម្លើយចំពោះមុខចៅក្រម Moxila Upadhyaya របស់ចៅក្រមសហរដ្ឋអាមេរិក ។
លោក ត្រាំ បានថ្លែងដោយសង្កត់ធ្ងន់ លើពាក្យដំបូងថា “មិនមានកំហុសអ្វីនោះទេ” ។
សវនាការដែលមានរយៈពេលប្រហែលកន្លះម៉ោងបានកើតឡើងនៅក្នុងតុលាការក្រុងវ៉ាស៊ីនតោនដែលស្ថិតនៅចម្ងាយ១គីឡូម៉ែត្រពីវិមានកាពីតូលរបស់សហរដ្ឋអាមេរិក អគារដែលក្រុមអ្នកគាំទ្រ របស់លោក ត្រាំ បានសម្រុកចូលទៅកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១ ដើម្បីព្យាយាមបញ្ឈប់សភា ពីការបញ្ជាក់ពីការបរាជ័យ ក្នុងការបោះឆ្នោតរបស់លោក ត្រាំ ។
គេបានដឹងថា នេះជាលើកទី៣ ហើយដែលលោក ត្រាំ បានឆ្លើយសារភាពថា មិនមានកំហុសចាប់តាំងពីខែមេសា ជាមួយនឹងជម្លោះផ្លូវច្បាប់ ជាច្រើនខែដែលរំពឹងទុកប្រឆាំង នឹងអ្នកខាងក្រោយ នៃយុទ្ធនាការប្រធានាធិបតីឆ្នាំ២៩២៤ 2024 ដែលក្នុងនោះ លោក ត្រាំ គឺជាអ្នកនាំមុខគេ សម្រាប់ការតែងតាំងពីគណបក្ស សាធារណរដ្ឋដើម្បីទទួលតំណែងប្រធានាធិបតី ប្រជាធិបតេយ្យបន្ទាប់ពីលោក ចូ បៃដិន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា