ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អ៊ីតាលី ៖ គ្មានភស្តុតាង ដែលរុស្សី ពាក់ព័ន្ធរដ្ឋប្រហារ នៅប្រទេសនីហ្សៀឡើយ

ប្រភព ៖ AFP

បរទេស ៖ រដ្ឋាភិបាល នៃទីក្រុងរ៉ូម មិនអាចរកឃើញភស្តុតាងថា រដ្ឋាភិបាលទីក្រុងមូស្គូ មានការជាប់ពាក់ព័ន្ធទៅនឹងរដ្ឋប្រហារ ដែលធ្វើនៅក្នុងប្រទេស នីហ្សៀនោះទេ ដែលក្រុមយោធារបស់ប្រទេសអាហ្វ្រិកនេះ បានធ្វើឲ្យអាមេរិក និងបារាំង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានបញ្ជាក់ថា លោករកមិនឃើញថា ប្រទេសរុស្សីមានជាប់ពាក់ព័ន្ធទៅ នឹងផែនការធ្វើ រដ្ឋប្រហារនេះនោះទេ។

លោកបានបន្តថា ពួកយើងគ្មានដំណឹងណា ដែលទទួលបានថា រុស្សីមានការជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ នៅនីហ្សៀឬការរៀបចំធ្វើរដ្ឋប្រហារ ហើយក៏នឹងមិនមានអ្នកណាម្នាក់ ដែលបានដឹងអំពីរឿងរ៉ាវនេះដែរ សូម្បីតែអាមេរិកនិងបារាំង។

គួរឲ្យដឹងដែរថា នៅនីហ្សៀបច្ចុប្បន្ន ទាំងប្រទេសបារាំង និងអាមេរិកពួកគេមានយោធា របស់ខ្លួនឈរជើងរហូតទៅដល់១០០០នាក់ បួករួមទាំងមូលដ្ឋានទ័ពដ្រូនផង ខណៈដែលអ៊ីតាលីក៏មានវត្តមានយោធា របស់ខ្លួនប្រមាណជា៣៥០នាក់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top