ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅរុស្សី ប្រដូចការពង្រីកខ្លួន របស់ណាតូ ចូលក្នុងតំបន់អាស៊ី ទៅនឹងការប្រលែងសត្វចចក ឱ្យចូលក្នុងទ្រុង សត្វចៀម

ប្រភព ៖ AFP

បរទេស ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្សី លោក Zhang Hanhui បាននិយាយថា ប្រទេសជប៉ុន និងប្រទេសផ្សេងទៀតគួរតែរៀន “មេរៀនប្រវត្តិសាស្ត្រ” មួយចំនួន ហើយមិនត្រូវក្លាយជាអ្នកគាំទ្រ ការពង្រីក អង្គការណាតូ ចូលទៅក្នុងតំបន់នោះទេ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកការទូតចិនរូបនេះ បានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ ផ្តាច់មុខមួយ ជាមួយសារព័ត៌មានរុស្ស៊ី TASS ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានរំលឹកឡើងវិញ នូវការដាស់តឿន យ៉ាងប្រុងប្រយ័ត្នម្តងហើយម្តងទៀត របស់ទីក្រុងប៉េកាំង អំពីគ្រោះថ្នាក់នៃការនាំយកប្លុក ដែលដឹកនាំដោយសហរដ្ឋអាមេរិក ទៅកាន់តំបន់បូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ជាពិសេស ។

ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅរុស្សី លោក Zhang Hanhui និយាយថា “យើងណែនាំជប៉ុន និង ប្រទេសរដទៃទៀត ឱ្យរៀនមេរៀន ប្រវត្តិសាស្ត្រ ឱ្យបានពេញលេញ ៖ ពួកគេមិនគួរដោយមិនយកគោលជំហរ របស់ប្រទេសដទៃ មកពិចារណា ធ្វើឱ្យខូចសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយឯកតោភាគីទេ ពួកគេមិនគួរក្លាយជាអ្នកគាំទ្រការពង្រីក របស់ណាតូទៅកាន់បូព៌ាទេ ។ ដូចគេនិយាយថា៖ ដាក់ចចកចូល ក្នុងក្រោលចៀម វានឹងខាំគ្រប់ចៀមទាំងអស់» ៕
ប្រែសម្រួលៈ ណៃ តុលា

To Top