បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឡើងថា មន្ត្រីរុស្ស៊ី គួរតែប្តូររថយន្តដែលផលិតជាអន្តរជាតិរបស់ពួកគេ មកប្រើប្រាស់រថយន្តម៉ាកក្នុងស្រុកវិញ ដើម្បីផ្តល់ការជំរុញដល់ឧស្សាហកម្មរបស់ប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃឧស្សាហកម្មផលិតកម្មរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានបង្ហាញពីក្រសួងមួយចំនួន និងទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ដែលបានស្នើឱ្យលោកបន្តទិញរថយន្តពីបរទេសសម្រាប់ការប្រើប្រាស់រដ្ឋបាល។
លោកប្រធានាធិបតី ពូទីន បានទទូចថា «ខ្ញុំបានប្រាប់ពួកគេថា ជាការពិតដែលមិនអាចប្រកែកថា មន្ត្រីទាំងអស់នៅក្នុងប្រទេសគួរតែប្រើប្រាស់រថយន្តដែលផលិតក្នុងស្រុក»។ ខណៈពេលដែលទទួលស្គាល់ថា ក្នុងន័យខ្លះ រថយន្តរុស្ស៊ីអាច “ទំនើប” ជាងគូប្រជែងអន្តរជាតិរបស់ពួកគេទៅទៀត។ លោក ពូទីន បានកត់សម្គាល់ថា នេះមិនមែនជាកិច្ចព្រមព្រៀងធំដុំនោះទេ ផ្ទុយទៅវិញ វាកាន់តែល្អជាងនេះទៅទៀតចំពោះការធ្វើបែបនេះ។
លោកពូទីនបានបន្ថែមថា “មន្ត្រីដ៏អស្ចារ្យរបស់យើងទាំងអស់ត្រូវតែយល់ថា យើងត្រូវខិតខំអភិវឌ្ឍម៉ាកយីហោ និងរថយន្តក្នុងស្រុក”។ យោងតាមលោកពូទីន, រុស្ស៊ី មិនគួរបដិសេធការនាំចូលទាំងស្រុងនោះទេ ប៉ុន្តែប្រទេសរុស្ស៊ី គួរតែអាចផលិតរបស់របរជាមូលដ្ឋានមួយចំនួនដោយខ្លួនឯងបាន៕ ប្រែសម្រួលៈ ណៃ តុលា