អត្ថបទ

CAMBODIA BEER៖ បច្ចេកវិទ្យាស្វ័យប្រវត្តិ គ្រប់គ្រងដំណើរការ ស្ងោរនៅក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ ការស្ងោរស្រាបៀរ គឺជាដំណាក់កាលសំខាន់បំផុតមួយ ក្នុងការផលិត CAMBODIA BEER របស់ ខ្មែរ ប៊ែវើរីជីស។ហេតុនេះទើប ខ្មែរ ប៊ែវើរីជីស បានបំពាក់បច្ចេកវិទ្យាគ្រប់គ្រងការស្ងោរស្រាបៀរ ដោយស្វ័យប្រវត្តិ និងទំនើបបំផុត ដើម្បីធានាបាននូវសុក្រិតភាព នៃគុណភាព សុវត្ថិភាព និងរសជាតិ ដែលតែងតែទទួលបានការទទួលស្គាល់ និងពានរង្វាន់បញ្ជាក់គុណភាព និងរសជាតិពីស្ថាប័នអន្តរជាតិនានា។

បច្ចេកវិទ្យានេះផ្តល់គុណសម្បត្តិ ក្នុងដំណាក់កាលនៃការស្ងោរស្រាបៀរជាច្រើនដូចជា ចំណេញពេលវេលា សម្រួលដល់ពលកម្មបុគ្គលិក និងភាពច្បាស់លាស់នៃការប្រើប្រាស់វត្ថុធាតុដើមតាមរូបមន្ត ដែលបានកំណត់។ ប្រព័ន្ធនេះគ្រប់គ្រងរាល់ដំណើរការ នៃការស្ងោរដោយការបញ្ជាពីកំព្យូទ័រ រាប់តាំងពីការផ្ទេរស្រូវសាលី ការកំណត់បរិមាណស្រូវសាលីដែលត្រូវកិន បរិមាណទឹកការគ្រប់គ្រងសីតុណ្ហភាព និងការច្រោះទឹករងូរជាដើម។

គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យានេះត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Krones និង Ziemann របស់ប្រទេសអាល្លឺម៉ង់ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីន និងបច្ចេកវិទ្យាផលិតស្រាបៀរលំដាប់ពិភពលោក។

To Top