ព័ត៌មានអន្តរជាតិ

Update ៖ ប្រទេសថៃឡង់ដ៏ អាចស្ថិតក្នុងភាពចលាចល ខាងផ្នែកនយោបាយ រយៈពេលវែង ទោះបក្សចម្រុះថ្មី កំពុងក្តាប់ អំណាចក្តី

ប្រភព ៖ AFP

បាងកក៖ ក្រុមអ្នកសង្កេតការណ៍ បានលើកឡើងថា ប្រទេសថៃឡង់ដ៏ អាចស្ថិតនៅក្នុងភាពចលាចល ខាងផ្នែកនយោបាយ រយៈពេលវែង បើទោះបីជាក្រុមចម្រុះថ្មីមួយ កំពុងកាន់អំណាចក្តី ហើយមេដឹកនាំបន្ទាប់ របស់ប្រទេសនេះ ត្រូវបានជ្រើសរើស បក្រោយពីគណបក្ស Move Forward ដែលឈ្នះការបោះឆ្នោត ត្រូវបានដកចេញពីការ បង្កើតរដ្ឋាភិបាល ។

បណ្ឌិត Kevin Hewison ជាសាស្រ្តាចារ្យកិត្តិយស នៃសាកលវិទ្យាល័យ Weldon E Thornton នៃសាកលវិទ្យាល័យ North Carolina នៅ Chapel Hill ជឿជាក់ថា ការផ្លាស់ប្តូរកាន់តែច្រើន នឹងមកដល់ ក្នុងពេលឆាប់ៗនេះ ។

គាត់បានប្រាប់ដល់ទូរទស្សន៍ CNA នៅក្នុងកម្មវិធី Asia First ថា “ដូច្នេះយើងស្ថិតនៅក្នុងទឹក ដែលជាការស្រពិចស្រពិល និងមិនមានគំនូសតាង សម្រាប់ប្រទេសថៃឡង់ដ៏ ហើយមានការចរចារជាប់គាំង ជាច្រើនដែលបានកើតឡើង នៅគ្រាដែលសាធារណជន ត្រូវបានរារាំងឲ្យនៅមួយឡែកសិន” ។

លោកបានសង្កត់ធ្ងន់ថា “ខ្ញុំគិតថា នោះជាមុខតំណែងដ៏គ្រោះថ្នាក់មួយ សម្រាប់ការបោះឆ្នោតដែលត្រូវដាក់ចូល និងសម្រាប់លទ្ធិប្រជាធិបតេយ្យ របស់ប្រទេសថៃឡង់ដ៏ ព្រោះថា ប្រសិនបើការបោះឆ្នោតមិនសំខាន់ ហើយការសម្រេចចិត្តទាំងអស់ អំពីអ្នកណានឹងចូលកាន់តំណែង គឺធ្វើឡើងដោយមានការរារាំងនោះ និងតាមរយៈឥស្សរជនតូចមួយ ។ វាទុកផ្លូវបើកចំហសម្រាប់ នយោបាយមួយដែលមានឬសគល់ បញ្ហាកាន់តែច្រើនឡើងៗ មិនខានឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top