ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថាកាលពីថ្ងៃសុក្រ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីបង្កើនអាយុដែលជានេះការពង្រាង សម្រាប់យោធាដែលមានអាយុជាអតិបរមាពី២៧ដល់៣០ឆ្នាំ ។
ឯកសារដែលពាក់ព័ន្ធត្រូវបានបោះពុម្ពនៅលើព័ត៌មានផ្លូវច្បាប់ជាផ្លូវការរបស់ប្រទេសរុស្ស៊ី ។
ជាមួយនឹងការធ្វើវិសោធនកម្មថ្មីនេះ ក្រុមបុរសទាំងអស់ដែលមានអាយុពី១៨ដល់៣០ឆ្នាំនឹងត្រូវចូលបម្រើយោធាជាកាតព្វកិច្ចចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។
គួររំលឹកថា កាលពីថ្ងៃសុក្រ មេដឹកនាំរុស្ស៊ី បានចុះហត្ថលេខាលើច្បាប់ មួយផ្សេងទៀត ដើម្បីហាមឃាត់ទាហានមិនឱ្យចាកចេញពីប្រទេសរុស្ស៊ី ភ្លាមៗនៅគ្រាដែលពួកគេទទួលបានសេចក្តីជូនដំណឹង ព្រាងរបស់ពួកគេពីការិយាល័យចុះឈ្មោះចូលហ្វឹកហ្វឺន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា