ព័ត៌មានអន្តរជាតិ

លោក Medvedev បង្ហាញបំណងចង់ឲ្យរុស្សី វាយប្រហារបន្ថែមទៅលើអ៊ុយក្រែន

រូបភាពពី៖​ AFP

បរទេស៖ អតីតប្រធានាធិបតីរុស្សី លោក Dmitry Medvedev បានធ្វើការលើកឡើងថា ការវាយប្រហារខ្លាំងក្លាបន្ថែមលើប្រទេសអ៊ុយក្រែន គួរតែត្រូវបានធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងការវាយប្រហារដោយដ្រូនជាច្រើនដង ពីសំណាក់រដ្ឋាភិបាលក្រុងគៀវ សំដៅរុស្សី ជាពិសេសទីក្រុងមូស្គូ និងជនស៊ីវិល។

យោងតាមការចេញផ្សាយរបស់ RT លោក Medvedev ដែលបច្ចុប្បន្នគឺជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានធ្វើអត្ថាធិប្បាយរបស់គាត់កាលពីថ្ងៃសៅរ៍បន្ទាប់ពីយន្តហោះគ្មានមនុស្សបានបើក ការវាយប្រហារចុងក្រោយ និងបានបំផ្លាញនាវាដឹកប្រេងនៅឆ្នេរសមុទ្រ Crimea។

អតីតប្រធានាធិបតីរូបនេះក៏បានធ្វើការថ្កោលទោស ទៅលើការវាយប្រហារលើអ៊ុយក្រែន ដោយនិយាយថាមានបំណងបង្កឱ្យមានគ្រោះមហន្តរាយបរិស្ថាននៅក្នុងសមុទ្រខ្មៅ ហើយគាត់បានអំពាវនាវឱ្យទីក្រុងម៉ូស្គូ តាមដានការវាយប្រហារកំពង់ផែនាពេលថ្មីៗនេះ ដែលបានកើតឡើងជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន កាលពីខែមុននៅលើស្ពាន Crimeaផងដែរ។

គួរឲ្យដឹងដែរថារដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានអះអាងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លើគោលដៅជាច្រើនព្រមទាំងជនស៊ីវិលផងនោះ គឺជាការប៉ុនប៉ងដើម្បីបង្វែរការចាប់អារម្មណ៍ទៅលើប្រតិបត្តិការវាយបករបស់ទីក្រុងគៀវ នៅក្នុងតំបន់ Donbassប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top