ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន វាយប្រហារស្ពាននៅក្នុងតំបន់ Crimea តាមរយៈមីស៊ីល ផ្គត់ផ្គង់ដោយណាតូ

រូបភាពពី៖​ AFP

បរទេស៖ ប្រទេសអ៊ុយក្រែន ដែលបានបើកការវាយប្រហារលើស្ពានចំនួន២​ កន្លែងដែលតភ្ជាប់ទៅកាន់តំបន់ Crimea ពីតំបន់ Kherson នោះត្រុវបានគេជឿជាក់ថាបានធ្វើឡើងដោយមីស៊ីល ដែលផ្គត់ផ្គង់ដោយអង្គការណាតូ និងជាមីស៊ីលផលិតនៅអង់គ្លេស ប្រភេទ Storm Shadow ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា មីស៊ិលសរុបចំនយន១២គ្រាប់ត្រូវបានបាញ់ចេញកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ កន្លងមកដោយក្នុងនោះយ៉ាងហោចណាស់៣គ្រាប់ប៉ុណ្ណោះ ដែលអាចឆ្លងកាត់ប្រព័ន្ធការពារយន្តហោះ របស់ប្រទេសរុស្សី បានហើយជាលទ្ធផលវាបានបំផ្លាញស្ពាន២កន្លែង។

ការវាយប្រហារលើកនេះក៏បានបំផ្លាញ សាលារៀននៅតាមជនបទ និងបានដាច់បំពង់បង្ហូរឧស្ម័នក្នុងតំបន់ ដែលធ្វើឱ្យទីក្រុង Genichesk នៅក្បែរនោះកាត់ផ្ចា់ការផ្គត់ផ្គង់ផងដែរ។

គួរឲ្យដឹងដែរថាបច្ចុប្បន្ន ស្ពាន​ទាំង​ពីរ​នេះ​ស្ទើរ​តែ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​តម្រូវ​ការ​យោធា ហើយ​ជា​ការ​ដំឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​សុទ្ធសាធ៕ ប្រែសម្រួល៖ស៊ុនលី

To Top