ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលវ៉ាស៊ិនតោន អនុម័តរថក្រោះ Abram ដំបូងឲ្យទៅក្រុងគៀវ

រូបភាពពី៖​ AFP

បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ នឹងអាចទទួលបានកញ្ចប់រថក្រោះ Abram ផលិតនៅអាមេរិកជាលើកដំបូងហើយនៅចន្លោះខែកញ្ញាទៅខែធ្នូខាងមុខនេះ។

យោងតាមការបញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់ របស់ប៉ង់តាហ្គោន និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងថាធៀបទៅនឹងការសម្រេចចិត្តដំបូង ដែលធ្វើឡើងដោយគំនិតផ្តួចផ្តើម របស់លោកប្រធានាធិបតីអាមេរិក Joe Biden រថក្រោះទាំងនោះគួរតែត្រូវបានដឹកជញ្ជូនទៅឲ្យអ៊ុយក្រែន តាំងតែពីខែមករាមកម្ល៉េះ។

តាមផែនការរថក្រោះទាំងនោះគឺបានត្រៀមរួចរាល់ទៅហើយប៉ុន្តែជំហានដំបូងរថក្រោះទាំងនោះត្រូវតែធ្វើដំណើរទៅដល់អឺរ៉ុប ជាមុនសិននិងបន្ទាប់មកទើបអាចចេញទៅដល់អ៊ុយក្រែន បាននិងឆ្លងកាត់ដំណាក់កាលរត់ឯកសារផ្លួវច្បាប់នានាផងដែរ។

គួរឲ្យដឹងដែរថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏គ្រោងនឹងផ្តល់ឱ្យកងកម្លាំងអ៊ុយក្រែន នូវគ្រាប់រំសេវ គ្រឿងបន្លាស់ និងឧបករណ៍ប្រេងឥន្ធនៈសម្រាប់រថក្រោះប្រភេទនេះ ដែលទាំងអស់នឹងត្រូវបញ្ជូនមកក្នុងការដឹកជញ្ជូនជាមួយគ្នានេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top