ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើកប្រយុទ្ធ២គ្រឿង ត្រូវបានបាញ់ទម្លាក់ ពេលប៉ុនប៉ង ហោះចូលទីក្រុង មូស្គូ

រូបភាពពី៖​ AFP

បរទេស៖ អភិបាលក្រុងរបស់រុស្ស៊ី លោក Sergey Sobyanin បាននិយាយនៅព្រឹកថ្ងៃពុធថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកប្រយុទ្ធចំនួនពីរគ្រឿង ដែលព្យាយាមហោះចូលទីក្រុងមូស្គូ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Sobyanin បាននិយាយនៅលើ Telegram ថា “មានការប៉ុនប៉ងហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើក ពីរគ្រឿងចូលទៅក្នុងទីក្រុង” ។

លោកបន្តថា “យន្តហោះដូ្រនទាំងពីរត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាស។ យន្តហោះមួយគ្រឿង ហោះនៅជិតទីក្រុង Domodedovo ភាគខាងត្បូង នៃទីក្រុងម៉ូស្គូ និងមួយគ្រឿងទៀតនៅជិតផ្លូវហាយវេ Minsk” ។

អភិបាលក្រុងរូបនេះបាននិយាយថា មិនមានព័ត៌មានភ្លាមៗអំពីជនរងគ្រោះដែលកើតឡើងពីបំណែកបាក់បែករបស់ដ្រូននោះទេ ដោយបន្ថែមថាសេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅទីតាំងនោះ។

ការប៉ុនប៉ងវាយប្រហារនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានរារាំងការប៉ុនប៉ង របស់កងពលតូចមេកានិចអ៊ុយក្រែន ក្នុងប្រតិបត្តិការវាយប្រហារមកលើតំបន់ Krasny Liman, ដោយរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៤ គ្រឿង និងបានកំណត់គោលដៅខ្លាំងរបស់សត្រូវចំនួន ២ នៅ Torsky និង Serebryansky ៕ ប្រែសម្រួលៈ ណៃ តុលា

To Top