ព័ត៌មានអន្តរជាតិ

បង់ក្លាដេស បង្ខំចិត្តជម្លៀសពលរដ្ឋជាង៣១ម៉ឺននាក់ចេញពីលំនៅដ្ឋានដោយសារគ្រោះ ទឹកជំនន់

រូបភាពពី៖​ XINHUA

បង់ក្លាដេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ ហៅកាត់ថា (IRC) បានឲ្យដឹងថា ខ្លួនបានជម្លៀសជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១៥.០០០នាក់ និងសមាជិកចំនួន៣០០.០០០នាក់នៃសហគមន៍មូលដ្ឋាននៅក្នុងស្រុក Cox’s Bazar នៃប្រទេសបង់ក្លាដេស ដែលរងគ្រោះដោយទឹកជំនន់ ។

គណៈកម្មាធិការ IRC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ រួមទាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន២នាក់ត្រូវបានគេរាយការណ៍មកថា បានស្លាប់នៅក្នុងពេលមានគ្រោះទឹកជំនន់ ។

ហេដ្ឋារចនាសម្ព័ន្ធដែលផុយស្រួយ នៃជំរុំជនភៀសខ្លួន ដែលមានចម្ងាយប្រហែល៤០០គីឡូម៉ែត្រស្ថិតនៅភាគអាគ្នេយ៍ នៃរដ្ឋធានី ដាកា របស់ប្រទេសនេះត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយមានជម្រកជាង២.០០០កន្លែងត្រូវបានបំផ្លាញ ព្រមទាំងសម្ភារៈបរិក្ខារដូចជា មណ្ឌលសុខភាព និងមជ្ឈមណ្ឌលសហគមន៍ដែលមានសារៈសំខាន់ចំពោះសុខុមាលភាពរបស់ជនភៀសខ្លួនទាំងនោះផងដែរ ។

ដែលជាការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ គណៈកម្មាធិការ IRC បានបញ្ជាក់ថា ខ្លួនបានដាក់ពង្រាយក្រុមឆ្លើយតបតាមទូរស័ព្ទទៅកាន់តំបន់ដែលបានរងផលប៉ះពាល់នៅក្នុងទីក្រុង Cox’s Bazar ដែលត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សេវាសុខភាព និងការការពារសង្គ្រោះបន្ទាន់ដល់ជនភៀសខ្លួន និងសហគមន៍មូលដ្ឋានទាំងនេះ ។

ទន្ទឹមនឹងនេះដែរ ក្រុមកំពុងអនុវត្តការងារទាំងនេះបានធ្វើការវាយតម្លៃអំពីតម្រូវការ ដើម្បីស្វែងយល់ពីទំហំជាក់លាក់នៃការខូចខាតនៅក្នុងសហគមន៍ម្ចាស់ផ្ទះជុំវិញជំរុំជនភៀសខ្លួនទាំងនោះទៀតផង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top