ព័ត៌មានអន្តរជាតិ

ជនជាតិអាល្លឺម៉ង់ ភាគច្រើន ប្រឆាំងនឹងការបញ្ជូន អាវុធចំងាយឆ្ងាយ ឲ្យក្រុងគៀវ

ប្រភព ៖ AFP

បរទេស ៖ ​យោងតាមការស្ទង់មតិថ្មី ដែលប្រកាសនៅលើយ RTL និង n-tv ចេញផ្សាយកាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានរកឃើញថា ជនជាតិអាល្លឺម៉ង់ភាគច្រើន បានធ្វើការជំទាស់ នឹងការផ្តល់ឱ្យ នូវទីក្រុងគៀវនូវកាំជ្រួច រយៈចម្ងាយឆ្ងាយ ដែលអាចប្រើដើម្បីវាយប្រហារ គោលដៅជ្រៅ នៅក្នុងទឹកដីរុស្ស៊ី ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតថា ការស្រាវជ្រាវដែលត្រូវធ្វើឡើងដោយវិទ្យាស្ថាន Forsa ​បានរកឃើញថា ពលរដ្ឋតែ២៨ ភាគរយប៉ុណ្ណោះ ដែលមានបំណងចង់ឲ្យរដ្ឋាភិបាល របស់ខ្លួនក្នុងការផ្កត់ផ្គង់ង អ៊ុយក្រែន នូវមីស៊ីល Taurus ដែលអាចបំពាក់ ក្បាលគ្រាប់ ទំងន់ដល់ទៅ៥០០គីឡូក្រាម ហើយហោះបានចំងាយ ដល់ទៅ៥០០គីឡូម៉ែត្រ។

គួរឲ្យដឹងដែរថាអ៊ុយក្រែនបានស្នើសុំ មីស៊ីលTaurus ចាប់តាំងពីចុងខែឧសភាមកម្ល៉េះទោះបីជាយ៉ាងណាក៏ដោយ នៅពេលនោះ កាសែត Frankfurter Allgemeine Zeitung បានអះអាងថា រដ្ឋាភិបាលអាល្លឺម៉ង់ នៅមានមន្ទិលចំពោះសំណើនេះ ដោយសង្ស័យថា ទីក្រុងគៀវនឹងប្រើប្រាស់អាវុធ ប្រកបដោយប្រសិទ្ធភាព ឬបែជាអាចនឹងធ្វើឲ្យមានការកើន ឡើងនូវជម្លោះដែលមិនអាចគ្រប់គ្រងបានទៅវិញ។

ការព្រួយបារម្ភស្រដៀងគ្នានេះ ក៏ត្រូវបានសម្តែងដោយអធិការបតី អាល្លឺម៉ង់ Olaf Scholzដែលបាននិយាយ កាលពីខែមុនដែរ ដោយគាត់បានយល់ព្រមជាមួយប្រធានាធិបតី អាមេរិក Joe Biden ថាអាវុធដែលផ្គត់ផ្គង់ ដោយលោកខាងលិចមិន គួរត្រូវបានប្រើដើម្បីវាយប្រហារ ទឹកដីរុស្ស៊ីនោះទេ ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top