ព័ត៌មានអន្តរជាតិ

មេដឹកនាំយោធានីហ្សៀ ចោទបារាំង រំលោភបំពានដែនអាកាសរបស់ខ្លួន

AFP

បរទេស៖រដ្ឋាភិបាលដឹកនាំដោយយោធាដែលទើបធ្វើរដ្ឋប្រហារ របស់ប្រទេសនីហ្សៀកាលពីថ្ងៃពុធ ម្សិលមិញនេះបានធ្វើការចោទប្រកាន់ប្រទេសបារាំងថា បានរំលោភបំពានទៅលើដែនអាកាសរបស់ប្រទេស របស់ខ្លួននិងបានជួយរៀបចំបណ្តាញភេវរកម្មឡើងវិញផង។

យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលយោធារបស់នីហ្សៀបានអះអាងថាយន្តហោះយោធាបារាំងបានហោះហើរដោយខុសច្បាប់ពីលើដែនអាកាស របស់ខ្លួនដែលត្រូវបានប្រកាសបិទកន្លងមក ហើយបន្ថែមថាកងកម្លាំងយោធាបារាំងបានដោះលែងក្រុម ភេវរកម្មជាច្រើនក្នុងគោលបំណងធ្វើឲ្យ មានអស្ថេរភាពនៅក្នុងប្រទេសបន្ថែមទៀតផង។

ទោះបីជាយ៉ាងណាក្តីនៅក្រោយការចោទប្រកាន់នេះ រដ្ឋាភិបាលទីក្រុងប៉ារីសបាន ចេញមកធ្វើការបដិសេធទាំងស្រុងចំពោះការចូលរួម ពាក់ព័ន្ធហើយបញ្ជាក់ថាការហោះហើរ របស់យន្តហោះយោធាគឺស្ថិតពីលើដែនអាកាសរបស់នីហ្សៀពិតមែនប៉ុន្តែវាគឺជារឿងស្របច្បាប់នោះទេ។

គួរឲ្យដឹងដែរថាមេដឹកនាំយោធាដែលធ្វើរដ្ឋប្រហារ ទំលាក់រដ្ឋាភិបាលស្របច្បាប់នោះកំពុងជួប នឹងបញ្ហាប្រឈមមុខទៅនឹងផ្លូវច្បាប់អន្តរជាតិ ដោយក្នុងនោះមានទាំងការចរចាម្តងហើយតែ មិនជោគជ័យហើយលើសពីនេះប្រទេសនីហ្សីរីយ៉ាដែល ជាអ្នកដឹកនាំក្រុមប្រទេស ECOWAS នៅក្នុងតំបន់អាហ្វ្រិកខាងលិចនោះក៏បានព្រមាននឹងប្រើប្រាស់អន្តរាគមន៍យោធា ផងដែរក្នុងករណីជម្រើសចុងក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top