ព័ត៌មានអន្តរជាតិ

វៀតណាម ប្រឈម​នឹងការ លំបាកច្រើន ដើម្បី​សម្រេច​បាន​កំណើន ៦,៥ ភាគរយ ​សម្រាប់​ឆ្នាំ២០២៣

ប្រភព ៖ xinhua

ហាណូយ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់ប្រភពរបស់ក្រសួងផែនការ និងវិនិយោគថា ប្រទេសវៀតណាម កំពុងប្រឈម នឹងការប្រយុទ្ធដ៏ខ្ពស់មួយ ដើម្បីសម្រេច បាននូវគោលដៅកំណើន ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំនេះ ៦,៥ភាគរយ ដោយសារបញ្ហាប្រឈម ទាក់ទងនឹងទីផ្សារ លំហូរសាច់ប្រាក់ និងនីតិវិធីរដ្ឋបាល។

សារព័ត៌មានក្នុងស្រុក Vietnam News បានរាយការណ៍ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគលោក Tran Quoc Phuong ថា ភាពធន់របស់សហគ្រាស ត្រូវបានរលាយបាត់ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ហើយសកម្មភាពផលិតកម្ម និងអាជីវកម្មក្នុងវិស័យ ជាច្រើនកំពុងជួបការលំបាក។

ការបរាជ័យក្នុងការសម្រេច បាននូវគោលដៅកំណើននៅឆ្នាំនេះ នឹងប៉ះពាល់ដល់ការអនុវត្តផែនការ ប្រាំឆ្នាំសម្រាប់ឆ្នាំ២០២១-២០២៥ និងយុទ្ធសាស្រ្ត ១០ឆ្នាំ សម្រាប់ឆ្នាំ២០២១-២០៣០ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្ថែមថា វាមានសារៈសំខាន់ណាស់ ក្នុងការកែប្រែគោលនយោបាយទាក់ទងនឹង ផលិតកម្ម អាជីវកម្ម និងការវិនិយោគ ដើម្បីជំរុញការប្រើប្រាស់ និងកំណើនប្រេងឥន្ធនៈ ដោយកត់សម្គាល់ពីបញ្ហាប្រឈមទាក់ទងនឹងទីផ្សារ លំហូរសាច់ប្រាក់ ថ្លៃដើមទុនខ្ពស់ និងការទទួលបានឥណទាន។

លោក Nguyen Anh Duong ប្រធានក្រុមប្រឹក្សាស្រាវជ្រាវទូទៅនៅវិទ្យាស្ថាន Central Institute for Economic Management (CIEM) បានឲ្យដឹងថា គួរតែយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីលុបបំបាត់ឧបសគ្គ សម្រាប់អាជីវកម្ម ដោយផ្តោតជាពិសេស លើការបង្កើនលទ្ធភាពទទួលបានដើមទុន និងសមត្ថភាពស្រូបយកមូលធន ។

លោក Duong ក៏បានស្នើថា មូលដ្ឋានបើកទូលាយវិស័យបន្ថែមទៀត ដល់វិនិយោគិនបរទេស ជំរុញកិច្ចសហប្រតិបត្តិការ ជាមួយមូលដ្ឋានផ្សេងទៀត ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជំរុញការផ្ទេរបច្ចេកវិទ្យា ពីក្រុមហ៊ុនបរទេស និងបង្កើនការបណ្តុះបណ្តាលដល់ពលករ ដើម្បីបំពេញតម្រូវការក្រុមហ៊ុន FDI ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top