ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ សេណេហ្គាល់ ចំនួន១៣០នាក់រួចពីសេចក្តីស្លាប់ ក្រោយពីបានជួយសង្គ្រោះ ដោយកងទ័ពជើងទឹកម៉ារ៉ុក

រូបភាពពី៖​ XINHUA

រ៉ាបាដ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន MAP បានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹករបស់ប្រទេសម៉ារ៉ុក បានជួយសង្គ្រោះជនអន្តោប្រវេសន៍របស់ប្រទេសសេណេហ្គាល់ បានចំនួន១៣០នាក់ ចេញពីឆ្នេរសមុទ្រអាត្លង់ទិក នៅក្បែរទីក្រុង Dakhla ។

ទីភ្នាក់ងារខាងលើបានឲ្យដឹងទៀតថា ការល្បាតរបស់កងទ័ពជើងទឹកម៉ារ៉ុក បានស្ទាក់ចាប់ទូកមួយគ្រឿងនេះ ខណៈដែលទូកកំពុងបើកបរចេញដំណើរពីកំពង់ផែ Fass Boye ក្នុងប្រទេសសេណេហ្គាល់ ឆ្ពោះទៅភាគខាងជើងឆ្ពោះទៅកាន់កោះ Canary របស់ប្រទេសអេស្ប៉ាញ នៅក្នុងមហាសមុទ្រអាត្លង់ទិក ។

គួររំលឹកថា កាលពីថ្ងៃអាទិត្យ កោះ Canary បានប្រកាសថា អង្គភាពជួយសង្គ្រោះរបស់ខ្លួនបានស្ទាក់ចាប់ទូក១គ្រឿង និងបានជួយសង្គ្រោះមនុស្សចំនួន៥៣នាក់នៅលើទូកនោះ នៅឆ្នេរសមុទ្រ Fuerteventura ។

គេបានដឹងថា មានការកើនឡើងនៃការមកដល់នៃជនអន្តោប្រវេសន៍មកពីទ្វីបអាហ្រ្វិក ដែលធ្វើដំណើរតាមទូកទៅកាន់កោះ Canary របស់អេស្ប៉ាញ នៅក្នុងខែសីហាឆ្នាំនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top