ព័ត៌មានអន្តរជាតិ

អាកាសយានិក ជើងចាស់រុស្ស៊ី ពន្យល់ពី យន្ដហោះចម្បាំងធុន MiG-35 និង F-16 មួយណានឹងឈ្នះក្នុងការប្រយុទ្ធ​

ម៉ូស្គូ៖ ឧត្តមសេនីយ Vladimir Popov ដែលជាអាកាសយានិកយោធាកិត្តិយសរបស់រុស្ស៊ី បានប្រាប់កាសែត Sputnik ឲ្យដឹងថា ការឈ្លបយកការណ៍ និងវាយប្រហារលើយន្តហោះដ្រូននៅតែជាផ្នែកមួយ និងជាចំណែករបស់កងទ័ពអាកាសរុស្ស៊ី។

នៅថ្ងៃសៅរ៍ថ្មីៗនេះ គឺជាទិវាកងទ័ពអាកាសរុស្ស៊ី ដែលជាថ្ងៃសម្រាកវិជ្ជាជីវៈរបស់សាខាសេវាកម្មកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី១២ ខែសីហា។

សារព័ត៌មាន Sputnik បានស្នើឱ្យឧត្តមសេនីយ Vladimir Popov ដែលជាអាកាសយានិកយោធាដ៏មានកិត្តិយសរបស់ប្រទេសរុស្ស៊ី ផ្តល់គំនិតរបស់លោក អំពីការអភិវឌ្ឍន៍នៃកងទ័ពអាកាសរុស្ស៊ីសម័យទំនើប។

លោក Popov បានលើកឡើងថា “វិធីសាស្រ្តដែលយើង [រុស្ស៊ី] កំពុងប្រើប្រាស់បង្ហាញថា យើងបានជ្រើសរើសយុទ្ធសាស្ត្រត្រឹមត្រូវ សម្រាប់ការអភិវឌ្ឍ និងការកែលម្អអាកាសចរណ៍ប្រយុទ្ធ” ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃការផ្តោតបន្ថែមទៀតលើការធ្វើឱ្យប្រសើរឡើងនូវយន្តហោះចម្បាំងជំនាន់ 4+ និង 4++ ។

លោកបានសង្កត់ធ្ងន់ថា យន្តហោះចម្បាំងរុស្ស៊ីទាំងនេះ រួមទាំងយន្តហោះចម្បាំង ដែលទាក់ទងនឹងយន្ដហោះចម្បាំងត្រកូល Su (Sukhoi) បានអនុវត្ដយ៉ាងអស្ចារ្យ ហើយអាចប្រៀបធៀបទៅនឹងយន្ដហោះចម្បាំងធុន F-22 Raptor ដែលជាយន្តហោះចម្បាំងពហុគោលបំណងជំនាន់ទី៥ ដែលផលិតដោយសហរដ្ឋអាមេរិក ទាក់ទងនឹងលក្ខណៈ។​​
លើសពីនេះលោក Popov បានលើកឡើងអំពីយន្តហោះធុន MiG-35 Fulcrum ដែលជាកំណែទំនើបកម្មខ្ពស់នៃត្រកូលយន្ដហោះ MiG 29 ដោយហៅអតីតថា ជា “យន្តហោះពន្លឺតែមួយគត់” ដែលអាចមានប្រៀបលើយន្ដហោះចម្បាំងរបស់អាមេរិកប្រភេទខាងលើនេះ។

លោកបានរំលឹកថា យោងតាមការគណនារបស់អាមេរិក យន្តហោះធុន MiG-35 គឺអាចប្រៀបធៀបបានទៅនឹងយន្តហោះចម្បាំងពហុមុខងារ F-16 របស់កងទ័ពជើងទឹកអាមេរិក នៅពេលនិយាយអំពី “ភាពអាចបត់បែនបាន សក្ដានុពលប្រយុទ្ធ និងភាពរស់រានមានជីវិតរបស់វា”។

ចំពោះ​ការ​ប្រយុទ្ធ​គ្នា​ អ្នក​បើក​យន្តហោះ​រុស្ស៊ី​ដ៏​មាន​កិត្តិយស​រូបនេះ បាន​បន្ត​ថា MiG-35 ទំនង​ជា​អាច​យក​ឈ្នះ​លើ F-16 ព្រោះ​យន្តហោះ​ក្រោយ​នេះ​ជា​យន្តហោះ​ម៉ាស៊ីន​តែ​មួយ ដែល​មាន​ន័យ​ថា ​យន្តហោះ​នឹង​ពិបាកដំណើរការបានទៀតណា​ប្រសិន​បើ​ម៉ាស៊ីន​របស់​វា​ខូច។

លោក Popov បានសំដៅទៅលើបទពិសោធន៍ប្រយុទ្ធ ពីមុនរបស់លោក នៅពេលដែលលោកបានហោះហើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រគ្រប់អាកាសធាតុធុន Su-24 ។ នៅពេលនោះ លោកចាំបានថា ពេលខ្លះលោក បានចុះចតដោយជោគជ័យនូវយន្តហោះរបស់លោក ដោយម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីនទាំងពីរត្រូវបានខូចខាត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top