ព័ត៌មានជាតិ

សាច់ឈាមបង្កើត៤នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកបន្លែ និងហាយឡេនដឺ

រូបភាពពី៖ ហ្វេសប៊ុកលោកខៀវ កាញារីទ្ធ

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកបន្លែ និងហាយឡេនដឺនៅលើកំណាត់ផ្លូវជាតិលេខ១ ខាងកើតស្ពានអ្នកលឿង ក្បែរស្ថានីយ៍ប្រឹងឥន្ទនៈ PTT ស្ថិតក្នុងស្រុកពាមរក៌ ខេត្តព្រៃវែងបានធ្វើឲ្យមនុស្ស៤នាក់ ក្នុងនោះមានក្មេងស្រីម្នាក់អាយុប្រមាណជា១ខួបសុទ្ធតែជាប់សាច់ឈាមបង្កើតបានស្លាប់បាត់បង់ជីវិត។នេះបើតាមផ្សព្វផ្សាយក្នុងហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាថ្ងៃ១៤ សីហា ។

ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលា ម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ដោយសាររថយន្តដឹកផ្លែឈើ និងរថយន្តហាយឡនដឺ បេីកបរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនបានបុកគ្នាពេញទំហឹង បង្កការភ្ញាក់ផ្អើលជាខ្លាំង។

អ្វីកាន់សង្វេគនោះ ក្នុងគ្រោះថ្នាក់នេះ បានឃេីញរូបតុក្កតាដែលពិតជាអាណិតដល់ក្មេងស្រីណាស់ ។

បើតាមលោក អ៊ុង ភក្តី មន្រ្តីនៃមន្ទីរព័ត៌មានខេត្តស្វាយរៀងរាយការណ៍មកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងឲ្យដឹងថា ក្នុងចំណោមមនុស្សទាំង៤នាក់ស្លាប់នោះមានយុវតីម្នាក់ឈ្មោះ ឈឿន ម៉ាលីយ៉ា ជាយុវជន ស.ស.យ.ក ក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដ៏សកម្មម្នាក់ដែលតែងតែបញ្ចេញសកម្មភាពជួយសង្គមជាច្រើនកន្លងមក។

ប្រភពបន្តថា អ្នកស្លាប់ទាំងនោះដែលជាប់សាច់ញាតិរបស់ឈឿន ម៉ាលីយ៉ា រួមមាន៖ ពូបង្កើត មីងបង្កើត និងក្មួយបង្កើត៕

To Top