ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំង នឹងប្រទេស ដែលមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់

រូបភាពពី៖​ XINHUA

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់គ្រប់ទម្រង់ នៃទំនាក់ទំនងផ្លូវការរវាងអាជ្ញាធរតៃវ៉ាន់ និងប្រទេស ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន។

លោក​ បានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុន ទៅកាន់កោះតៃវ៉ាន់ ដោយសមាជិកសភា ៣រូបមកពីរដ្ឋបាល់ទិក ដែល​មកពីអេស្តូនី លីទុយអានី និងឡាតវី។

លោក​ បាន​សង្កត់​ធ្ងន់​ថា មាន​ចិន ​តែ​មួយ​គត់​នៅ​លើ​ពិភពលោក ហើយ​តៃវ៉ាន់ ​ជា​ផ្នែក​មួយ​មិន​អាច​កាត់​ផ្តាច់​បាន​នៃ​ទឹកដី​របស់​ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបន្ដថា “យើងជំរុញឱ្យភាគីពាក់ព័ន្ធគោរពតាមគោលការណ៍ចិនតែមួយ ជៀសវាងការបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងបំបែកខ្លួន ‘ឯករាជ្យតៃវ៉ាន់’ និងចាត់វិធានការជាក់ស្តែង ដើម្បីការពារស្ថិរភាព និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top