ប៉េកាំង៖ អ្នកវិទ្យាសាស្ត្រយោធាចិន បានប្រកាសពីរបកគំហើញដ៏សំខាន់មួយ នៅក្នុងបច្ចេកវិទ្យាអាវុធឡាស៊ែរ ដោយអះអាងថា ពួកគេបានបង្កើតប្រព័ន្ធត្រជាក់ថ្មី ដែលនាំឱ្យឡាស៊ែរថាមពលខ្ពស់ដំណើរការ “គ្មានកំណត់” ដោយមិនមានការកកកុញនៃកម្តៅឡើយ ។
អ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យជាតិ នៃបច្ចេកវិទ្យាការពារជាតិក្នុងទីក្រុង Changsha ខេត្ត Hunan បានឲ្យដឹងថា ប្រព័ន្ធត្រជាក់ថ្មីនេះលុបបំបាត់ទាំងស្រុង នូវកម្តៅដែលបង្កគ្រោះថ្នាក់ ដែលត្រូវបានបង្កើតក្នុងអំឡុងពេល ប្រតិបត្តិការនៃឡាស៊ែរថាមពលខ្ពស់ ។ បញ្ហានេះបានក្លាយជាបញ្ហាប្រឈម ផ្នែកបច្ចេកទេសដ៏សំខាន់សម្រាប់ការ អភិវឌ្ឍន៍អាវុធឡាស៊ែរ ។
ជាមួយនឹងបច្ចេកវិជ្ជាថ្មីនេះដែរ សព្វាវុធអាចបង្កើតកាំរស្មីឡាស៊ែរ បានយូរតាមដែលពួកគេចង់បាន ដោយមិនមានការរំខាន ឬការចុះអន់ថយក្នុងការប្រើប្រាស់ឡើយ ។
លោក Yuan Shengfu បានដឹកនាំក្រុមអ្នកវិទ្យាសាស្ត្រអាវុធឡាស៊ែរ បានបញ្ជាក់ឲ្យដឹងនៅក្នុងទំព័រកាសែតមួយ ដែលបានចេញផ្សាយកាលពីថ្ងៃទ៤ ខែសីហានៅក្នុងទស្សនាវដ្តី Acta Optica Sinica ដែលជាទស្សនាវដ្តីដែលបាន ពិនិត្យដោយភាសាចិន ថា “នេះគឺជារបកគំហើញដ៏ធំមួយក្នុងការ ធ្វើឱ្យប្រសើរឡើងនូវដំណើរការ នៃប្រព័ន្ធឡាស៊ែរថាមពលខ្ពស់” ។
ពួកគេបានលើកឡើងថា “អ្វីដែលមានគុណភាពខ្ពស់អាចត្រូវបាន ផលិតមិនត្រឹមតែនៅក្នុងវិនាទីដំបូងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងរក្សាបាន ដោយគ្មានកំណត់ទៀតផង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា