ភ្នំពេញ ៖ មុនចាកចេញពីមុខតំណែង សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ដ្រីក្រោមឱវាទក្រសួងចំនួន ៤.៥០០នាក់ នារសៀថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។
នេះជាការលើកឡើងរបស់ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសដឹកនាំប្រជុំត្រៀមផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីក្រុងពាលីអគារទីស្ដីការក្រសួងមហាផ្ទៃ និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព សម្ដេច ស ខេង និងលោកស្រី ញ៉ែម សាខន ស ខេង នាថ្ងៃទី១៧ សីហា។
នាឱកាសនោះ លោក សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានឲ្យដឹងថា ចំពោះពិធីក្រុងពាលីអគារទីស្ដីការក្រសួងមហាផ្ទៃ នឹងរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី១៧ សីហា នៅអគារទីស្ដីការជាន់ផ្ទាល់ដី មានអ្នកចូលរួមជាង៨០០នាក់៕