ព័ត៌មានអន្តរជាតិ

លោក Putin៖ ណាតូ ទំនងជាពង្រីកឥទ្ធិពល របស់ខ្លួននៅក្នុងតំបន់អាស៊ីបន្ថែមទៀត

រូបភាពពី៖​ XINHUA

បរទេស៖ ប្រធានាធិបតី នៃប្រទេសរុស្សី លោក Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអះអាងថាអង្គការណាតូ ទំនងជានឹងចុងក្រោយត្រូវតែបង្កើនឥទ្ធិពល របស់ខ្លួននៅក្នុងតំបន់អាស៊ីក្រោយ ពេលដែលបានបង្ហាញកម្លាំងរបស់ខ្លួននៅក្នុងតំបន់អឺរ៉ុប អស់រយៈពេលជាច្រើនទសវត្សមកហើយនោះ។

យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតីរូបនេះក៏បានចង្អុរបង្ហាញទៀតថាណាតូ នឹងអាចចាប់ផ្តើមដំបូងតាមរយៈការប៉ុនប៉ងបញ្ជ្រាបខ្លួនទៅជាមួយនឹងកត្តិកាសញ្ញា AUKUS ដែលជាកិច្ចព្រមព្រៀងសន្តិសុខរវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានសន្តិសុខអន្តរជាតិលើកទី២១ក្នុងទីក្រុងមូស្គូ មេដឹកនាំរុស្សី រូបនេះបានបញ្ជាក់ថាសហរដ្ឋ​អាមេរិក ​កំពុងតែព្យាយាម​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អន្តរ​រដ្ឋ​ដែល​នឹងអាច​អភិវឌ្ឍឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតចូលទៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ដែលមានគោលបំណងសំខាន់ក្នុងការបង្កើតសមាគមនយោបាយយោធា ដែលគ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោន។

លោកប្រធានាធិបតី ក៏បានបញ្ជាក់ចំៗដែរថា យើង​មិន​អាចបដិសេធឬច្រានចោល​បានទេថា ​អ្វី​ៗ​កំពុង​ឈាន​ដល់​ការ​ធ្វើ​សមាហរណកម្ម​ពេញលេញ ​នៃ​កងកម្លាំង​ណាតូ​ជាមួយនិងតាមរយៈ​រចនាសម្ព័ន្ធ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្លុក AUKUS នោះ​ទេ៕ ប្រែសម្រួល៖ស៊ុនលី

To Top