ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់អាជ្ញាធរខណ្ឌចំការមន ត្រូវរៀបចំសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ឲ្យបានល្អប្រសើរ នៅជុំវិញវិមានរដ្ឋសភា ខណៈដែលកិច្ចប្រជុំសភា នឹងឈានចូលមកដល់នៅថ្ងៃទី២១ សីហាខាងមុខនេះ។
ការណែនាំនេះធ្វើឡើង ខណៈដែលលោកដឹកនាំមន្ត្រីរដ្ឋបាល រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលការរៀបចំ សណ្តាប់ធ្នាប់របៀបរៀបរយ នៅជុំវិញវិមានរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦សីហា ២០២៣នេះ។
លោក ឃួង ស្រេង បានធ្វើការណែនាំអាជ្ញាធរខណ្ឌចំការមន ដែលជាម្ចាស់មូលដ្ឋាន ត្រូវត្រៀមរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងអនាម័យបរិស្ថាន នៅជុំវិញវិមានរដ្ឋសភា ឲ្យបានស្អាត ដោយចាប់ផ្តើមអនុវត្ត ចាប់ពីពេលនេះតទៅ ព្រោះកិច្ចប្រជុំសភា និងការស្បថចូលកាន់តំណែង សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី គ្រោងនឹងធ្វើឡើង នៅថ្ងៃទី២១និង២២សីហា ៕