ព័ត៌មានអន្តរជាតិ

លោក Putin ពិភាក្សាបញ្ហារដ្ឋប្រហារ នៅនីហ្សៀជាមួយនឹង មេដឹកនាំម៉ាលី

AFP

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បានពិភាក្សាជាមួយនឹងមេដឹកនាំ បណ្តោះអាសន្នរបស់ប្រទេសម៉ាលី Assimi Goita ពាក់ព័ន្ធទៅនឹងការធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសនីហ្សៀ។

យោងតាមការចេញផ្សាយរបស់ RT កិច្ចសន្ទនាដែលត្រូវបានធ្វើឡើង តាមរយៈទូរស័ព្ទលោក Putin បានអំពាវនាវឲ្យមានការដោះស្រាយគ្នា ដោយសន្តិវិធីចំពោះវិបត្តិនយោបាយមួយនេះ ហើយក្រោយជំនួបពិភាក្សាសទាំង រដ្ឋាភិបាលរុស្សីនិងរដ្ឋាភិបាលម៉ាលី បានចេញសេចក្តីថ្លែងការណ៍ រៀងៗខ្លួនផងដែរ។

រំលឹកដែរថាប្រធានាធិបតីជាប់ឆ្នោត របស់ប្រទេសនីហ្សៀលោក Mohamed Bazoum ត្រូវបានចាប់ខ្លួនជាមួយនឹង ក្រុមគ្រួសាររបស់គាត់ដោយកងកម្លាំង រដ្ឋាភិបាលថ្មីដឹកនាំដោយក្រុមយោធា ចាប់តាំងតែពីថ្ងៃទី២៦ ខែកក្កដាមកម្ល៉េះ។

ទោះបីជាយ៉ាងណាក្តីមេដឹកនាំ នៃប្រទេសម៉ាលីនិង Burkina Faso ដែលជាប្រទេសជិតខាង គឺជាអ្នកគាំទ្រមេដឹកនាំដែលដឹកនាំ រដ្ឋប្រហារនៅក្នុងប្រទេសនីហ្សៀ ហើយបានព្រមាក្នុងការប្រឆាំង ទៅនឹងអន្តរគមទាំងឡាយណា ដែលប្រើប្រាស់សម្រាប់ដោះលែងលោក Bazoum ឲ្យត្រឡប់មកកាន់អំណាចវិញ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top