ព័ត៌មានអន្តរជាតិ

លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ត ចិន អញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ីខាងត្បូង និងថ្លែងសុន្ទរកថា

កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៧ នៅទីក្រុងKunming ខេត្តYunnan ប្រទេសចិន ព្រមនិងថ្លែងសុន្ទរកថា។ លោក Gunawardana នាយករដ្ឋមន្ត្រីស្រីលង្កា លោកស្រី Pany អនុប្រធានរដ្ឋឡាវ លោក Yadav អនុប្រធានាធិបតីនេប៉ាល់ និងលោកTran Luu Quang ឧបនាយករដ្ឋមន្ត្រីវៀតណាម ជាដើមបានអញ្ជើញចូលរួមពិធីបើក ព្រមនិងថ្លែងសុន្ទរកថា។

លោក Wang Yi បានលើកឡើងថា ឆ្នាំ២០២៣នេះ គឺជាខួបទី១០ នៃការបើកធ្វើពិព័រណ៍ចិន-អាស៊ីខាងត្បូង ហើយក៏ជាខួបទី១០ នៃការដែលលោកប្រធានរដ្ឋចិន Xi Jinping លើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និងទស្សនៈការទូតស្តីពីការរាប់អានគ្នា ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងប្រកបដោយភាពបរិយាប័ន្នជាមួយប្រទេសជិតខាង។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ យើងបានពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ បន្តរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ធ្វើការផ្លាស់ប្តូរមិត្តភាពយ៉ាងស៊ីជម្រៅ បានចារទំព័រថ្មីក្នុងយុគសម័យនៃចំណងមិត្តភាពរវាងចិននិងប្រទេសអាស៊ីខាងត្បូង។

លោក Wang Yi បានលើកឡើងនូវសំណើស្តីពីការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យចំនួន៤ ៖
ទី១ ធ្វើឱ្យស៊ីជម្រៅ នូវការកសាងទំនុកចិត្តចំពោះគ្នាជាយុទ្ធសាស្រ្ត។

ទី២ ធ្វើឱ្យការតភ្ជាប់គ្នាកាន់តែស៊ីជម្រៅ។
ទី៣ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ទី៤ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

លោក Wang Yi បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសអាស៊ីខាងត្បូង កសាងសហគមន៍អភិវឌ្ឍន៍រួម ដើម្បីរួមចំណែកដល់សន្តិសុខ ស្ថិរភាព និងវិបុលភាពយូរអង្វែងក្នុងតំបន់៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top