ព័ត៌មានជាតិ

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី២៣-២៩ ខែសីហា, អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ​ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣-២៩ ខែសីហា ឆ្នាំ២០២៣ ។

ក្រសួងបានបញ្ជាក់ថា ក្នុងសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

លក្ខណៈទាំងនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។
-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២-តំបន់ខ្ពង់រាប
-សីតុណ្ហភាពអប្បបរមា មានពី ២០-២៤ °C
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ

-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C
-អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើ ផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់ និងរលកសមុទ្រកម្ពស់មធ្យម ។

សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្សេងៗ កើតកើតឡើងជាយថាហេតុ ៕

To Top