ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាមេរិក ត្រូវបានអំពាវនាវឲ្យធ្វើការចាកចេញពីបេឡារូស ជាបន្ទាន់

រូបភាពពី៖​ AFP

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការប្រកាស នូវសេចក្តីអំពាវនាវជាបន្ទាន់មួយឲ្យពលរដ្ឋអាមេរិក ទាំងឡាយដែលកំពុងរស់នៅក្នុងប្រទេសបេឡារូស គួរតែចាកចេញភ្លាមៗព្រោះថាប្រទេសជិតខាងរបស់បេឡារូសចាប់ផ្តើមបិទព្រំដែនជាបន្តបន្ទាប់គ្នាក្នុងពេលចុងក្រោយនេះ។

យោងតាមការចេញផ្សាយរបស់ RT ក្រសួងបានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសលីទុយអានីកាលពីថ្ងៃទី១៨ខែសីហាបានប្រកាសបិទច្រកព្រំដែនចំនួនជាមួយនឹងបេឡារូសហើយជឿជាក់ថា ជាបន្តបន្ទាប់ទាំងប្រទេសប៉ូឡូញ និងឡាតវៀក៏នឹងសម្រេចចិត្តធ្វើដូចគ្នានេះដែរ។

លើសពីនេះសេចក្តីប្រកាសដដែលក៏បានលើកទឹកចិត្តឲ្យពលរដ្ឋអាមេរិក ត្រូវតែធ្វើដំណើរតាមផ្លូវគោកផងនៅតាមច្រកផ្លូវដែលនៅសល់ហើយក៏ពីព្រោះថាប្រទេសប៉ូឡូញ បានប្រកាសបិទច្រកអាកាសរួចរាល់ហើយទាំងជាមួយនឹងរុស្សីនិងអ៊ុយក្រែនផង។

គួរឲ្យដឹងដែរថាព្រំដែនរវាងអ៊ុយក្រែន និងបេឡារូស ក៏បានប្រកាសបិទទាំងស្រុងរួចទៅហើយខណៈដែលជើងហោះហើរទាំងអស់របស់អឺរ៉ុប បានលប់ចោលការហោះហើរទៅកាន់ទីក្រុង Minsk ប្រទេសបេឡារូសនិងរុស្សីប៉ុន្តែនៅមិនទាន់ច្បាស់ទេថាពលរដ្ឋអាមេរិក នឹងអាចហោះហើរបានចេញដោយរបៀបណាបើមិនឆ្លងកាត់ប្រទេសរុស្សី៕

ប្រែសម្រួល៖ស៊ុនលី

To Top