ព័ត៌មានជាតិ

សម្តេចតេជោ ៖ កូនអតីតមេបក្សប្រឆាំងរស់នៅក្រៅប្រទេសផ្ញើសារអបអរសាទរកិត្តិ ទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានកូនម្នាក់ក្នុងចំណោមកូនជាច្រើននាក់របស់អតីតមេបក្សប្រឆាំងដែលកំពុងនិរទ្ទេសខ្លួនឯងទៅរស់នៅក្រៅប្រទេសបានផ្ញើសារមកសម្តែងការអបអរសាទដល់កិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្រ្តីកម្ពុជាថ្មី ។

ដោយថ្លែងមិនបញ្ចេញចំឈ្មោះដល់បុគ្គលនយោបាយចាស់វស្សាណាមួយនោះ ប៉ុន្តែក្នុងន័យសំដៅដល់លោក សម រង្ស៊ីដែលគ្រប់គ្នាដឹងថា ជាដៃគូនយោបាយនោះសម្តេចតេជោបានបញ្ជាក់ថា “កូនគេបានទំនាក់ទំនងមកម៉ាណែត ដើម្បីអបអរសាទរដល់ម៉ាណែតផងដែរ ក្នុងពេលឪពុកគេបានរារាំងការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់ហ៊ុន ម៉ាណែត”៕

To Top