បរទេស ៖ អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានរស់នៅនិរទេសខ្លួនឯង អស់រយៈពេល ១៥ ឆ្នាំ ពេលត្រឡប់មកដល់ ប្រទេសថៃវិញ ក៏ត្រូវបានគេនាំខ្លួន ទៅតុលាការកំពូលភ្លាមៗផងដែរ ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់តាំងពីត្រូវបានផ្តួលរំលំ ដោយរដ្ឋប្រហារយោធា នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៦ លោកថាក់ស៊ីន បានរស់នៅក្នុងនិរទេសដោយខ្លួនឯង លើកលែងតែដំណើរទស្សនកិច្ចរយៈពេលខ្លី ទៅកាន់ប្រទេសក្នុងឆ្នាំ ២០០៨ ។
ក្នុងអំឡុងពេល អវត្តមានរបស់លោក នាយកដ្ឋានព្រហ្មទណ្ឌ នៃតុលាការកំពូល សម្រាប់អ្នកកាន់តំណែងនយោបាយ បានកាត់ទោសលោកឱ្យជាប់ពន្ធនាគារ សរុបចំនួន ១២ ឆ្នាំក្នុងសំណុំរឿងចំនួន ៤ ។
ក្នុងករណីដំបូង លោកថាក់ស៊ីន ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទរំលោភសិទ្ធិ អំណាចនៅក្នុងអតីតភរិយា របស់លោក ក្នុងការទិញដីរដ្ឋ ក្នុងតម្លៃទាបជាងតម្លៃទីផ្សារ ដែលជាលទ្ធផលត្រូវ ជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ។ លក្ខន្តិកៈរយៈពេល ១០ ឆ្នាំនៃការសម្រេចរបស់តុលាការបានផុតកំណត់នៅខែតុលា ឆ្នាំ ២០១៨ ។
សំណុំរឿងទី ២ នាំឱ្យអតីតនាយករដ្ឋមន្ត្រី ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ដោយសារលោកត្រូវបានគេរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងករណីឆ្នោតពីរ និងបីខ្ទង់ ។
នៅក្នុងករណីទីបី លោកថាក់ស៊ីន បានទទួលការកាត់ទោស ជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំពីបទបំពានតួនាទី ដោយផ្តល់ប្រាក់កម្ចីចំនួន ៤ ពាន់លានបាតដល់ប្រទេសមីយ៉ាន់ម៉ា តាមរយៈធនាគារ Export-Import (Exim) នៃប្រទេសថៃ ។ ថវិកាទាំងនេះត្រូវបានប្រើប្រាស់ ដើម្បីទិញឧបករណ៍ពីក្រុមហ៊ុន ទូរគមនាគមន៍ ដែលជាកម្មសិទ្ធិរបស់គ្រួសាររបស់គាត់។
សំណុំរឿងទី ៤ បណ្តាលឱ្យគាត់ជាប់ពន្ធនាគារ រយៈពេល ៥ ឆ្នាំដោយសារតុលាការ បានរកឃើញថា គាត់មានកំហុសក្នុងការប្រើប្រាស់ អ្នកតែងតាំងដើម្បីកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន Shin Corp ដែលជាក្រុមហ៊ុនទូរគមនាគមន៍ ដែលត្រូវបានហាមឃាត់ សម្រាប់អ្នកកាន់ការិយាល័យ នយោបាយណាមួយ។
លក្ខន្តិកៈនៃការកំណត់ សម្រាប់សេចក្តីសម្រេច របស់តុលាការលើសំណុំរឿងទី២ ទី៣ និងទី៤ មិនទាន់ផុតកំណត់ទេ៕
ប្រែសម្រួលៈ ណៃ តុលា