ព័ត៌មានអន្តរជាតិ

Update: តុលាការ​កំពូល​របស់ថៃ អាន​ទោស​ជាប់​ពន្ធនាគារ ​ចំនួន ៣ របស់​លោក ថាក់ស៊ីន

បរទេស ៖ តុលាការកំពូលនៅព្រឹកថ្ងៃអង្គារនេះ បានអានសាលក្រម និងកាត់ទោសអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងសំណុំរឿងចំនួនបី ដែលលោកត្រូវបានកាត់ទោស និងកាត់ទោសកំបាំងមុខ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា វរសេនីយ៍ Komwut Jongboonwatana ប្រធានប៉ូលីសអន្តោប្រវេសន៍ច្រក ដន មឿង បានអមដំណើរលោក ថាក់ស៊ីន ទៅកាន់តុលាការកំពូលនៅ Sanam Luang នៅម៉ោង១០:៤០ ព្រឹក បន្ទាប់ពីយន្តហោះឯកជនរបស់លោក បានចុះចតនៅអាកាសយានដ្ឋាន ដនមឿង នៅម៉ោង ៩ព្រឹក។

នៅពេលដែលលោកថាក់ស៊ីន បានបង្ហាញនៅចំពោះមុខក្រុមចៅក្រមនៃផ្នែកព្រហ្មទណ្ឌនៃអ្នកកាន់ការិយាល័យនយោបាយរបស់តុលាការកំពូល ចៅក្រមបានសួរលោក ថាក់ស៊ីនថា តើលោកជាមនុស្សដូចគ្នានឹងអ្នកដែលត្រូវបានចោទប្រកាន់ និងកាត់ទោសក្នុងសំណុំរឿងទាំងបីនេះដែរឬទេ។

បន្ទាប់​ពី​លោក ថាក់ស៊ីន បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​លោក ចៅក្រម​បាន​អាន​ទោស​ចំនួន​បី​គឺ៖

ទី១ ជាប់គុកបីឆ្នាំ ពីបទរំលោភសិទ្ធិអំណាច បញ្ជាឱ្យធនាគារ Exim Bank អនុម័តប្រាក់កម្ចី ៤ ពាន់លានបាត ដល់មីយ៉ាន់ម៉ា។

ទី២ ជាប់ពន្ធនាគារ រយៈពេលពីរឆ្នាំ ពីបទបញ្ជាដោយខុសច្បាប់ នូវការិយាល័យឆ្នោតរដ្ឋាភិបាល ឱ្យលក់ឆ្នោតពីរខ្ទង់ និងលេខបី។

ទី៣ ជាប់គុកយៈពេលប្រាំឆ្នាំ សម្រាប់ការបំពានសិទ្ធិអំណាច របស់គាត់ក្នុងការមានកិច្ចសន្យាសម្បទាន របស់ក្រុមហ៊ុន Shin Corp ដែលត្រូវបានកែប្រែ ដើម្បីអនុញ្ញាតឱ្យខ្បង់ពន្ធគយ សម្រាប់សេវាប្រតិបត្តិការ ទូរស័ព្ទចល័តជំនួសឱ្យថ្លៃសម្បទាន។

តុលាការបាននិយាយថា ការកាត់ទោសរយៈពេលប្រាំឆ្នាំ នឹងចាប់ផ្តើម បន្ទាប់ពីលោកថាក់ស៊ីន បានបញ្ចប់ការជាប់ពន្ធនាគារ រយៈពេលបីឆ្នាំនៅក្នុងសំណុំរឿងទីមួយ ។ ទោសអាណត្តិពីរឆ្នាំអាចធ្វើឡើង ក្នុងពេលដំណាលគ្នា៕

ប្រែសម្រួលៈ ណៃ តុលា

To Top