ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន គម្រាមវាយប្រហារបន្ថែមទៀត លើតំបន់ Crimea

រូបភាពពី៖​ AFP

បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ កំពុងត្រៀមផែនការវាយប្រហារបន្ថែមទៀតទៅលើតំបន់ Crimea ក្នុងរយៈពេលជាច្រើនថ្ងៃខាងមុខនេះនេះ បើយោងតាមការបញ្ជាក់ដោយប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់អ៊ុយក្រែន ដែលហៅកាត់ថា GUR លោក Kirill Budanov ។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានក្នងស្រុក ITV លោក​ Budanov បានអះអាងថា៖ មនុស្ស​ជា​ច្រើន​នៅ​ឧបទ្វីប​នេះដែល​កំពុង​ទន្ទឹង​រង់ចាំ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិល​ត្រឡប់​មក​វិញ ​នៃ​ការ​គ្រប់​គ្រង​របស់​អ៊ុយក្រែន ហើយបញ្ជាក់ទៀត​ថារដ្ឋាភិបាល​ក្រុង​កៀវ​ ត្រូវ​ការបង្កើន​ទំនុក​ចិត្តពីសំណាក់ពលរដ្ឋទាំងនោះ។

លោកបន្តថា៖នោះហើយជាមូលហេតុដែលគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ណាស់ដែលនេះ​ពាក់ព័ន្ធ​នឹង​ការ​តស៊ូ​ក្នុង​ទឹកដី​ដែល​កាន់កាប់​ជា​បណ្ដោះអាសន្នដោយរុស្សី និង​ការ​ដក​អ្នក​គ្រប់គ្រង​ចេញ​ពី​តំបន់Crimea​របស់​យើង។ សកម្មភាពរបស់យើងបានបង្ហាញឱ្យឃើញហើយឥឡូវនេះ ជាមួយនឹងអ្វីៗជាច្រើនទៀតដែលនឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។

គួរឲ្យដឹងដែរថាអ៊ុយក្រែន​បាន​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​លើតំបន Crimea​ ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​បាន​កំណត់​គោល​ដៅ​លើ​ស្ពាន​ពីTaman​ទៅ​ក្រុង​ Kerch ដោយ​មានទាំង​យន្តហោះ​គ្មាន​មនុស្សតាម​ផ្លូវ​អាកាសផង និង​សមុទ្រ​ផងព្រម​ទាំង​មីស៊ីល​ចំងាយ​ឆ្ងាយ​ដែល​ផ្តល់​ដោយ​លោក​ខាង​លិចផង៕ ប្រែសម្រួល៖ស៊ុនលី

To Top