ព័ត៌មានអន្តរជាតិ

អាស៊ាន បញ្ចេញ​លក្ខខណ្ឌ ​យោង RCEP និងអញ្ជើញ​ប្រទេស ​ជាច្រើន​ឲ្យ​ចូលរួម

ប្រភព៖AFP

ហ្សកាតា ៖ រដ្ឋមន្ត្រីឥណ្ឌូនេស៊ីបានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន (AEM) បានចេញផ្សាយលក្ខខណ្ឌយោង (TOR) សម្រាប់អង្គភាពគាំទ្រ នៃភាពជាដៃ គូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាការបង្ហាញ ពីជំហានឆ្ពោះទៅមុខ សម្រាប់ការអនុវត្ត កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ។

ធ្វើជាសហប្រធាននៃ AEM លើកទី៥៥ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Zulkifli Hasan បានប្រាប់សន្និសីទសារព័ត៌មានថា TOR ត្រូវបានអនុម័ត ក្នុងអំឡុង ពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី RCEP បិទទ្វារនៅខាងក្រៅ AEM នៅសេម៉ារែង ខេត្តចាវ៉ា ភាគកណ្តាល នៃប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃចន្ទ។

កិច្ចប្រជុំនេះមានការ ចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីប្រទេស សមាជិកអាស៊ានទាំង១០ ព្រមទាំងមកពីប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោក Hasan បានលើកឡើងថា “ក្រៅពី TOR យើងក៏បានយល់ព្រមប្រគល់ ឱ្យគណៈកម្មាធិការចម្រុះ RCEP ដើម្បីត្រួតពិនិត្យការ អនុវត្តកិច្ចព្រមព្រៀងនេះ ដើម្បីធានាថាវឌ្ឍនភាពដំណើរ ការដោយរលូន និងតម្លាភាព” ។

លោករដ្ឋមន្ត្រី បានបម្ដថា សមាជិក RCEP បានអញ្ជើញប្រទេស ជាច្រើនទៀតឱ្យចូលរួមកិច្ចព្រមព្រៀង ដោយសង្កត់ធ្ងន់លើរបៀប ដែលប្រទេស សមាជិកនឹងទទួលបាន អត្ថប្រយោជន៍ផ្សេងៗ រួមទាំងការលុបបំបាត់ពន្ធលើទំនិញជាង ៩០ ភាគរយ ដែលត្រូវបានជួញដូរនៅក្នុង RCEP ។

កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី RCEP រួមមានប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមទាំងប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន ១០ ដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មរួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top